ប៉ាគីស្ថាន

ដោយវិគីភីឌា
សាធារណរដ្ឋ​ប៉ាគីស្ថាន
اسلامی جمہوریہ پاکستان
Islāmī Jomhuri-ye Pākistān
Mottoاتحاد، تنظيم، يقين محکم
Ittehad, Tanzim, Yaqeen-e-Muhkam  (Urdu)
"Unity, Discipline and Faith"
ភ្លេងជាតិ"Qaumi Tarana"
រដ្ឋធានី ឥស្លាមបាត
33°40′N 73°10′E / 33.667°N 73.167°E / 33.667; 73.167
ទីក្រុង​ធំ​បំផុត ការ៉ាជី
ភាសា​ផ្លូវការ អ៊ូរឌូ (ភាសា​ជាតិ)
អង់គ្លេស (រដ្ឋបាល)
ភាសា​តំបន់ ប៉ានចាប, ប៉ាសតូ, ស៊ីន, សេរ៉ាយគី and បាឡូឈី
ភាសា/ជនជាតិ ប៉ាគីស្ថាន
របប​គ្រប់គ្រង សាធារណរដ្ឋ ប្រជាធិបតេយ្យ សហព័ន្ធ ពាក់កណ្ដាល​ប្រធានាធិបតី​និយម
 -  ប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី (PPP)
 -  នាយករដ្ឋមន្ត្រី យូសាហ្វ រ៉ាហ្សា ហ្ស៊ីលឡានី (PPP)
 -  ប្រធាន​ព្រឹទ្ធសភា Farooq Hamid Naek (PPP)
 -  អ្នក​នាំ​ពាក្យ Fahmida Mirza (PPP)
 -  ប្រធាន​ចៅក្រម Iftikhar Muhammad Chaudhry
កាលប្បវត្តិ
 -  ឯករាជ្យ ពី ចក្រភព​អង់គ្លេស 
 -  Declared ១៤ សីហា ១៩៤៧ 
 -  សាធារណរដ្ឋ​ឥស្លាម ២៣ មីនា ១៩៥៦ 
ផ្ទៃក្រឡា
 -  សរុប ៨០៣,៩៤០ គ.ម (ទី​៣៦)
៣៤០,៤០៣ ម៉ាយ 
 -  ទឹក (%) ៣.១
ប្រជាជន
 -  2009 ព្យាករណ៍ 180,808,000[១] (6th)
 -  1998 ជំរឿន 132,352,279[២] 
 -  ដង់ស៊ីតេ 224.9 នាក់/គ.ម (55th)
៥៣១,១ នាក់/ម៉ាយ
GDP (PPP) 2008 ព្យាករណ៍
 -  សរុប $439.558 billion[៣] 
 -  ក្នុង​ម្នាក់​ៗ $2,738[៣] 
GDP (nominal) 2008 estimate
 -  សរុប $167.640 billion[៣] (47th)
 -  ក្នុង​ម្នាក់​ៗ $1,044[៣] 
Gini (2002) 30.6 (medium
HDI (2006) increase 0.562[៤] (medium) (139th)
រូបិយប័ណ្ណ Pakistani Rupee (Rs.) (PKR)
ល្វែងម៉ោង PST (UTC+5)
 -  រដូវក្ដៅ (DST) PDT (UTC+6)
បើកបរ​ខាង left
កូដកម្មសិទ្ធិប្រទេស .pk
លេខកូដ​ប្រទេស 92

ប៉ាគីស្ថាន (ជា​ភាសាអង់គ្លេស​៖ Pakistan, ភាសាអូរឌូ​៖ پاکستان) មាន​ឈ្មោះ​ជាផ្លូវការ​ថា​៖ សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន (Islamic Republic of Pakistan) គឺជា​ប្រទេស​មួយ​ស្ថិតនៅ​អាស៊ីខាងត្បូង ជាប់នឹង​អាស៊ីកណ្ដាល និង​មជ្ឈិមបូព៌ា​។ ប្រទេស​នេះ​មាន​ឆ្នេរសមុទ្រ ១,០៤៦ គីឡូម៉ែត្រ ជាប់​សមុទ្រអារ៉ាប់ និង​ឈូងសមុទ្រអូម៉ង់ នៅ​ខាងត្បូង និង មាន​ព្រំប្រទល់​ខាងលិច​ជាប់ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ង់ ខាងកើត​ជាប់ជាមួយ​ប្រទេស​ឥណ្ឌា និង​ភាគ​ឦសាន​ជាប់ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេស​តាជីគីស្ថាន ស្ថិតនៅ​ជិតបង្កើយ​នឹង​ប្រទេស​ប៉ាគីស្ថាន ប៉ុន្តែ​ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់ Wakhan Corridor ដ៏​តូចស្ដើង​។

តំបន់​ដែល​បង្កើត​ជា​ប្រទេស​ប៉ាគីស្ថាន​សម័យថ្មី​សព្វថ្ងៃ គឺជា​ទីកំណើត​នៃ​អរិយធម៌​ជ្រលង​ទន្លេឥណ្ឌុស​បុរាណ និង ក្រោយមក​ត្រូវ​បាន​ជំនួស​ដោយ អរិយធម៌​វេទបុរាណ អរិយធម៌​ពែក អរិយធម៌​ឥណ្ឌូ-ក្រិច និង​អរិយធម៌​ឥស្លាម​។ តំបន់​នេះ​ធ្លាប់​ត្រូវ​បាន​ឈ្លានពាន និង​ចូលមក​រស់នៅ​ដោយ​ពួក អារ្យ័ន ពែក ក្រិច អារ៉ាប់ ទួរគី អាហ្វហ្កាន និង ម៉ុងហ្គោល​។ វា​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ចក្រភពឥណ្ឌា-អង់គ្លេស​ចាប់ពី​ឆ្នាំ ១៨៥៨ ដល់ ១៩៤៧​។ នៅពេលដែល ចលនាប៉ាគីស្ថាន​ដើម្បី​បង្កើត​រដ្ឋឥស្លាម ដឹកនាំ​ដោយ មូហាម៉ាត់ អាលី ហ្ស៊ីណាហ៍ (Muhammad Ali Jinnah) និង​សម្ព័ន្ធមូស្លីម (Muslim League) ជា​លទ្ធផល​បាន​បង្កើតឡើង​នូវ​រដ្ឋឯករាជ្យ​ប៉ាគីស្ថាន ដែល​មាន​ខេត្ត Sindh, North-West Frontier Province, West Punjab, Balochistan និង East Bengal ។ ប៉ាគីស្ថាន បាន​ក្លាយទៅជា​សាធារណរដ្ឋ​ឥស្លាម​តាមរយៈ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦​។ នៅក្នុង​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៧១ នៅ​ប៉ាគីស្ថាន​ខាងកើត ជា​លទ្ធផល​បាន​លេចឡើង​នូវ​រដ្ឋឯករាជ្យ​បង់ក្លាដេស​។ ប្រវត្តិសាស្ត្រ​ប្រទេស​ប៉ាគីស្ថាន ត្រូវ​បាន​បង្ហាញ​នូវ​សម័យកាល​នៃ ការរីចម្រើន​ផ្នែក​សេដ្ឋកិច្ច ការគ្រប់គ្រង​បែប​យោធានិយម និង អស្ថិរភាព​នយោបាយ​។

ប៉ាគីស្ថាន គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ទី០៦ នៅលើ​ពិភពលោក និង ជា​ប្រទេស​ដែល​មាន​អ្នកកាន់សាសនាឥស្លាម​ច្រើនជាងគេ​ទី០២ បន្ទាប់ពី​ឥណ្ឌូនេស៊ី​។ ប៉ាគីស្ថាន បាន​ជាប់​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច ១១ ("Next Eleven") ។ ប៉ាគីស្ថាន បាន​ចូលជា​សមាជិក អង្គការ​សន្និសីទ​ឥស្លាម (Organization of the Islamic Conference), សមាគម​អាស៊ីខាងត្បូង​ដើម្បី​សហប្រតិបត្តិការ (South Asian Association for Regional Cooperation), ប្រទេស​កំពុងអភិវឌ្ឍ​ទាំង០៨ (Developing 8 Countries) និង អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច (the Economic Cooperation Organization) ។ ប៉ាគីស្ថាន ក៏ជា​សមាជិក អង្គការសហប្រជាជាតិ (the United Nations), កុំមុនវាល (Commonwealth of Nations), អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization), ក្រុមប្រទេស​កំពុងអភិវឌ្ឍ​ទាំង៣៣ (G33 developing countries), ក្រុមប្រជាជាតិ​កំពុងអភិវឌ្ឍ​ទាំង៧៧ (Group of 77 developing nations), សម្ព័ន្ធមិត្ត​មិនមែន​ណាតូ​របស់​សហរដ្ឋអាមេរិក (major non-NATO ally of the United States) និង ​មហាអំណាច​នុយក្លេអ៊ែរ (nuclear state)​។

អំពីឈ្មោះ[កែប្រែ]

ឈ្មោះ Pakistan (IPA: [paːkɪst̪aː]) តាម​ភាសាពែក និង ភាសាអ៊ូរឌូ​ មានន័យថា Land of (the) Pure (ទឹកដី​បរិសុទ្ធ)​។ វា​ត្រូវ​បាន​ដាក់ថា Pakistan នៅ​ឆ្នាំ​១៩៣៤ ដោយ Choudhary Rahmat Ali ដែល​បាន​បោះពុម្ព​នៅក្នុង​អត្ថបទ​រិះគន់​របស់​គាត់ "Now or Never" ។ ឈ្មោះ​នេះ​តំណាងឲ្យ ប្រជាជន​មូស្លីម ៣០ លាន​នាក់​នៃ​ប៉ាគីស្ថាន ដែល​រស់នៅ​តំបន់​ចំនួន​០៥ នៅ​ភាគខាងជើង​នៃ​ចក្រភព​ឥណ្ឌា-អង់គ្លេស​មាន​៖ Punjab, Afghania (North-West Frontier Province), Kashmir, Sindh, and Baluchistan

National symbols of Pakistan (Official)
National animal Markhor.jpg
National bird Keklik.jpg
National tree Pedrengo cedro nel parco Frizzoni.jpg
National flower Jasminum officinale.JPG
National heritage animal Snow Leopard 13.jpg
National heritage bird Vándorsólyom.JPG
National aquatic marine mammal Platanista gangetica.jpg
National reptile Persiancrocodile.jpg
National amphibian Bufo stomaticus04.jpg
National fruit Chaunsa.JPG
National mosque Shah Faisal Mosque (Islamabad, Pakistan).jpg
National mausoleum
National river Indus river from karakouram highway.jpg
National mountain K2, Mount Godwin Austen, Chogori, Savage Mountain.jpg

References[កែប្រែ]

សូមមើលផងដែរ[កែប្រែ]