សាធារណរដ្ឋកាហ្សាក់ស្ថាន
សាធារណរដ្ឋកាហ្សាក់ស្ថាន
Қазақстан Республикасы
Rossiyskaya Federatsiya |
||||||
---|---|---|---|---|---|---|
|
||||||
ភ្លេងជាតិ: Менің Қазақстаным កាហ្សាក់ស្ថានរបស់ខ្ញុំ (ស្តាប់ ) { |
||||||
រដ្ឋធានី | អាស្តាណា 55°45′N 37°37′E / 55.750°N 37.617°E |
|||||
ទីក្រុងធំបំផុត | អាល់ម៉ាធី | |||||
ភាសាផ្លូវការ | កាហ្សាក់ ជាភាសាផ្លូវការទី១ទូទាំងប្រទេស; រុស្ស៊ី ជាភាសាផ្លូវការទី២ទូទាំងប្រទេស។ | |||||
ក្រុមជាតិពន្ធុ | ៦៣.១% កាហ្សាក់ ២៣.៧% រុស្ស៊ី ២.៩% អ៊ូបេគុ ២.១% យូគ្រេន ១.៤% វីហ្គឺ ១.៣% តាតារ ១.១% អាល្លឺម៉ង់ ៤.៥% ផ្សេង |
|||||
ភាសា/ជនជាតិ | កាហ្សាក់ | |||||
របបគ្រប់គ្រង | សាធារណរដ្ឋ | |||||
- | ប្រធានាធិបតី | នឺសុលថាន ណាហ្សាបាយីវ | ||||
- | នាយករដ្ឋមន្ត្រី | ខារីមម៉ាស៊ីម៉ូវ | ||||
ការបង្កើត | ||||||
- | កាហ្សាក់ខាណេត | ១៤៦៥ | ||||
- | រដ្ឋអាឡាស | ១៣ ធ្នូ ១៩១៧ | ||||
- | សាធារណរដ្ឋសូវៀតកាហ្សាក់ | ៥ ធ្នូ ១៩៣៦ | ||||
- | ឯករាជ្យ | ២៥ ធ្នូ ១៩៩១ | ||||
ផ្ទៃក្រឡា | ||||||
- | សរុប | ២,៧២៤,៩០០ គ.ម២ (ទី៩) ១,០៥២,០៨៥ ម៉ាយ២ |
||||
- | ទឹក (%) | ១.៧ | ||||
ប្រជាជន | ||||||
- | ២០១១ ព្យាករណ៍ | ១៦.៦០០.០០០ (ទី៦២) | ||||
- | ២០០៩ ជំរឿន | ១៦.០០៤.៨០០ | ||||
- | ដង់ស៊ីតេ | ៥.៩៤ នាក់/គ.ម២ (ទី២២៤) ១៥,៣៩ នាក់/ម៉ាយ២ |
||||
GDP (PPP) | ២០១១ ព្យាករណ៍ | |||||
- | សរុប | $២១៤.៨៤០.០០០.០០០ | ||||
- | ក្នុងម្នាក់ៗ | $១៣.០៦០ | ||||
GDP (nominal) | ២០១១ estimate | |||||
- | សរុប | $១៨០.១៤៧.០០០.០០០ | ||||
- | ក្នុងម្នាក់ៗ | $១០.៩៥១ | ||||
Gini (២០០៨) | ២៨,៨ | |||||
HDI (២០១០) | ០,៧១៤ (high) (ទី៦៦) | |||||
រូបិយប័ណ្ណ | តាំងកា (KZT ) |
|||||
ល្វែងម៉ោង | (UTC+៥/៦) | |||||
បើកបរខាង | ស្ដាំ | |||||
កូដកម្មសិទ្ធិប្រទេស | .kz | |||||
លេខកូដប្រទេស | +7-6xx, +7-7xx |
សាធារណរដ្ឋកាហ្សាក់ស្ថាន
ប្រវត្តិ[កែប្រែ]
នៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖
- ការអភិវឌ្ឍអត្តសញ្ញាជាតិដែលមានទំនាក់ទំនងគ្នាមួយ
- ពង្រីកការអភិវឌ្ឍនៃធនធានថាមពលដ៏ធំនៅក្នុងប្រទេស ហើយនាំចេញធនធានទាំងនោះទៅក្នុងទីផ្សារពិភពលោក
- សម្រេចឲ្យបាននូវវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលអាចទទួលយកបាន ដែលមានដូចជា ការនាំប្រេង ហ្គាស ចេញទៅខាងក្រៅប្រទេស ការរុករកមណ្ឌលរ៉ែ និងពង្រឹងទំនាក់ទំនាក់ជាមួយប្រទេសជិតខាង ហើយប្រទេសមហាអំណាចផ្សេងទៀត។
ភូមិសាស្ត្រ[កែប្រែ]
ទីតាំងភូមិសាស្ត្រ[កែប្រែ]
ប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។
កូអរដោនេភូមិសាស្ត្រ[កែប្រែ]
ប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។
ផ្ទៃដី[កែប្រែ]
ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រអារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រអារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រកាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។
|