សាធារណរដ្ឋប្រជាមានិតកម្ពុជា

ដោយវិគីភីឌា
សាធារណរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា
រដ្ឋពឹងពាក់វៀតណាម

១៩៧៩–១៩៩៣
ទង់ (១៩៧៩-១៩៨៩) វរលញ្ឆករ
ទីតាំងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
ធានី ភ្នំពេញ
ភាសា ខ្មែរ បារាំង
រដ្ឋាភិបាល រដ្ឋបក្សតែមួយម៉ាក្ស៍និយម-លេនីននិយម
ប្រធាន¹ ហេង-សំរិន
ហ៊ុន-សែន (រដ្ឋមន្ត្រីប្រមុខ១៩៨៦-១៩៩៣)
សម័យកាលប្រវត្តិសាស្ត្រ សង្គ្រាមត្រជាក់
 -  បង្កើតនៅឆ្នាំ ១០មករា ១៩៧៩
 -  បានដាក់ឈ្មោះសាជាថ្មីថា'រដ្ឋកម្ពុជា' ១ឧសភា ១៩៨៩
 -  ការដកទ័ពរបស់វៀតណាម ១៩៩០
 -  ការបោះឆ្នោត ៣០មិថុនា ១៩៩៣
 -  រាជាធិបតេយ្យបានស្ដារឡើងវិញ ២៤កញ្ញា ១៩៩៣
រូបិយវត្ថុ រៀល (KHR)
¹ ប្រធាននៃក្រុមប្រឹក្សារដ្ឋ
ផ្នែកបន្តបន្ទាប់អំពី
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
បុរេប្រវត្តិកម្ពុជា
ប្រវត្តិសាស្ត្រខ្មែរដំបូង
វ្នំ • កម្វុជ (ទឹក-គោក) • កម្វុជទេឝ (ដើមអង្គរ-មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
ចតុមុខ • លង្វែក • ស្រីសន្ធរ • សម័យឧដុង្គ • ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
បារាំងលើកទី១ • ជប៉ុន • បារាំងលើកទី២
សហសម័យ
សង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ • សាធារណរដ្ឋខ្មែរ • សង្គ្រាមរដ្ឋប្បវេណី • ការលុកលុយស.រ.-វៀតណាម១៩៧០ • របបខ្មែរក្រហម  • ការកាន់កាប់របស់វៀតណាម  • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់១៩៩២–៩៣ • កម្ពុជាសម័យទំនើប
របាកាល
Portal icon តោរណៈកម្ពុជា

សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងនៅកម្ពុជាដោយរណសិរ្សសង្គ្រោះ គឺជាក្រុមមួយនៃពួកឆ្វេងនិយមកម្ពុជាដែលមិនបានពេញចិត្តជាមួយនឹងខ្មែរក្រហម បន្ទាប់ពីការរំលំកម្ពុជាប្រជាធិបតេយ្យ ដែលជារដ្ឋាភិបាលរបស់ប៉ុល-ពត។ ដោយបានធ្វើឱ្យមានឡើងដោយការលុកលុយមួយពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានរុញច្រានពួកកងទ័ពខ្មែរក្រហមចេញទៅ រដ្ឋនេះមានវៀតណាម និងសហភាពសូវៀតជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន។

ស.ប.ក.បានបរាជ័យដើម្បីឱ្យបានការទទួលស្គាល់ដោយសហប្រជាជាតិ ដោយសារតែអន្តរាគមន៍ការទូតនៃសាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រ សហរដ្ឋ និងប្រទេសអាស៊ានក្នុងនាមនៃរបបប៉ុល-ពតដែលបានបណ្ដេញចេញហើយ។ អាសនៈរបស់កម្ពុជានៅសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលមានរបបខ្មែរក្រហមរបស់ប៉ុល-ពតនៅក្នុងក្រុមចម្រុះដែលមានពួកក្រុមទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត។ យ៉ាងណាមិញ ស.ប.ក.ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាល ជាក់ស្ដែង នៃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៩៣ ទោះបីជាមានការទទួលស្គាល់របស់អន្តរជាតិមានកំណត់ក៏ដោយ។

ស.ប.ក.ត្រូវបានដាក់ឈ្មោះសាជាថ្មីថា រដ្ឋកម្ពុជា (រ.ក.) កំឡុងបួនឆ្នាំចុងក្រោយនៃអត្ថិភាពរបស់ខ្លួននៅក្នុងការព្យាយាមដើម្បីទាក់ទាញការឈឺឆ្អើលរបស់អន្តរជាតិ។[១] ដោយបានបន្តកាន់កាប់ យ៉ាងណាមិញ ភាគច្រើននៃពួកមេដឹក និងរចនាសម្ព័ន្ធបក្សតែមួយរបស់រដ្ឋនេះ កាលណោះកំពុងតែឆ្លងកាត់សម័យអន្តរកាលមួយ និងនៅទីបំផុតក៏ផ្ដល់ផ្លូវដើម្បីការស្ដារឡើងវិញនូវព្រះរាជាណាចក្រកម្ពុជា។ ស.ប.ក./រ.ក.មានអត្ថិភាពជារដ្ឋសង្គមនិយមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៩១ ឆ្នាំនេះដែលនៅក្នុងនោះគណបក្សតែមួយដែលកំពុងតែដឹកនាំបានបោះបង់ចោលមនោគមវិជ្ជាម៉ាក្ស៍និយម-លេនីននិយមរបស់ខ្លួន។

ស.ប.ក.ត្រូវបានបង្កើតឡើងបន្តបន្ទាប់ពីវិនាសកម្មនៃស្ថាប័ននានា ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ញាជននៃប្រទេសនេះដែលបានបង្កឡើងដោយការគ្រប់គ្រងរបស់ខ្មែរក្រហម។ ទោះបីជាមានភាពទន់ខ្សោយដែលជាប់មកជាមួយខ្លួន និងភាពទាស់ទែងប្រឆាំងខ្លួនក៏ពិតមែនក្ដី ដែលរួមមានការត្រូវបានគេបដិសេធដោយចោទថាជា រដ្ឋអាយ៉ង នៃវៀតណាម និងការត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចគ្នាសង្គ្រាមរដ្ឋប្បវេណីកំពុងតែធ្វើឱ្យទន់ខ្សោយដែរ ក៏ស.ប.ក./រ.ក.នៅតែខ្លាំងជាងពួកសត្រូវរបស់ខ្លួនដដែល។[២] ដោយជម្នះនឹងភាពក្រីក្រ និងការឃ្លាតឆ្ងាយដែលសង្កត់លើ រដ្ឋនេះក៏អាចសម្រេចបាននូវការកសាងកម្ពុជាឡើងវិញជាប្រទេសជាតិមួយ។ អ្នកនិពន្ធខ្លះបានប្រៀបធៀបសម័យស.ប.ក./រ.ក.ទៅនឹងប្រតិកម្មទាំរ-មី-ដគឺជាការបះបោរឆ្នាំ១៧៩៤ នៅក្នុងបដិវត្តន៍បារាំងប្រឆាំងនឹងភាពហួសហេតុនៃរជ្ជកាលនៃភេរវភាព[៣]

មាតិកា

សាវតារប្រវត្តិសាស្ត្រ[កែប្រែ]

ស.ប.ក.ត្រូវបានបង្កើតឡើងនៅខែ មករា ១៩៧៩ ជាលទ្ធផលនៃដំណើរការមួយដែលបានចាប់ផ្ដើមជាមួយភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម។

ខ្មែរក្រហមបាននាំឱ្យមានអរិភាពប្រឆាំងនឹងវៀតណាម[កែប្រែ]

ដើមឡើយ វៀតណាមកុម្មុយនិស្តគឺជាសម្ព័ន្ធមិត្តខ្មែរក្រហមដ៏រឹងមាំដែលកាលណោះកំពុងតែប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែររបស់​លន់-ណុលកំឡុងសង្គ្រាមរដ្ឋប្បវេណីឆ្នាំ១៩៧០-១៩៧៥។ គ្រាន់តែក្រោយពីខ្មែរក្រហមដណ្ដើមបានអំណាច អ្វីៗបានចាប់ផ្ដើមប្រែទៅជាអាក្រក់ឡើង នៅ​ពេលនោះថ្ងៃ ១ឧសភា ១៩៧៥ ពួកទាហានខ្មែរក្រហមបានវាយឆ្មក់កោះភូគុក និងថូកចឹវ ដែលសម្លាប់អសេនិកជនយួនច្រើនជាងប្រាំរយនាក់ បន្តបន្ទាប់ពីការវាយប្រហារ កោះទាំងនេះ ល្បីល្បាញដោយសារតែការផ្ដល់នូវ ម៉ាំតៃ ត្រីពុកមាត់ឆ្មា[៤] ដែលត្រូវបានកាន់កាប់ឡើងវិញយ៉ាងលឿនដោយហាណូយ។ ថ្វីត្បិតថាក្រោយមកទៀត ប្រតិកម្មដំបូងនៃពួកយួនមិនប្រាកដប្រជាក៏ពិតមែនក្ដី ហើយវាក៏បានធ្វើឱ្យវៀតណាមចំណាយពេលយូរដើម្បីធ្វើប្រតិកម្មជាមួយកម្លាំង ដោយសារកម្លាំងរុញច្រានលើកទីមួយបានរៀបចំឱ្យមានបញ្ហានានាខាងក្នុងមណ្ឌលគ្រួសារនេះ[៥]

ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្រនយោបាយខ្លួន ក៏ដូចជាការបំផ្លាញព្រះវិហារកាតូលិកយួនដែរ[៦]តាមរយៈពួកខ្មែរក្រហមបានធ្វើឡើងដាច់ៗពីគ្នានៅកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសនៅភូមិភាគបូព៌ាបន្ទាប់ពីខែ ឧសភា ១៩៧៥។ នៅដើមឆ្នាំ១៩៧៨ យ៉ាងណាៗ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តដើម្បីគាំទ្រក្រុមតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត និងភូមិភាគបូព៌ារបស់កម្ពុជាបានក្លាយជាចំណុចប្រសព្វនៃបដិកម្បនា (ការបះបោរ)។ នៅក្នុងពេលចន្លោះគ្នា ដូចគ្នាឆ្នាំ១៩៧៨បានធ្វើឱ្យរឹតតែខ្លាំងឡើងៗ ភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហមនៅតាមតំបន់ព្រំដែនបានហួសកម្រិតនៃការត្រាប្រណីរបស់ហាណូយ។ ការពុះកញ្ជ្រោលចិត្តនៃសង្គ្រាមប្រឆាំងវៀតណាមបានឈានដល់កម្រិតដ៏អាក្រក់មែនទែនក្នុងកម្ពុជាប្រជាធិបតេយ្យ ពេលនោះប៉ុល-ពតបានព្យាយាមដើម្បីបង្វែងការយកចិត្តទុកដាក់ពីបន្សុទ្ធកម្មបង្ហូរឈាមគ្នាផ្ទៃក្នុង។[៧] នៅខែឧសភា១៩៧៨ នៅមុនថ្ងៃនៃការបះឡើងភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនជាទាហានខ្មែរម្នាក់ៗសម្លាប់បានយួនសាមសិបនាក់ ត្រឹមតែកងទ័ព២លាននាក់ដែលតម្រូវឱ្យលុបបំបាត់ប្រជាជនវៀតណាម៥០លាននាក់ទាំងស្រុងបាន។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញបានឆ្លៀតឱកាសជាមួយមហិច្ឆតាទឹកដីដ៏ធំសម្បើម ឧ. ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដមេគង្គវិញ ដែលពួកខ្លួនបានចាត់ទុកថាជាទឹកដីរបស់ខ្មែរ។ នៅខែវិច្ឆកា មេដឹកនាំខ្មែរក្រហមនិយមវៀតណាមវ៉ន-វេត[៨] បានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ហើយត្រូវបានគេចាប់ខ្លួន ធ្វើទារុណកម្ម និងប្រហារជីវិតចោលជាបន្តបន្ទាប់។ [៩] ឧប្បត្តិហេតុបានកើតរឹតតែខ្លាំងឡើងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល។ កាលណោះ មានរាប់ម៉ឺននាក់នៃពួកនិរទេសជនកម្ពុជា និងវៀតណាមស្ថិតលើទឹកដីវៀតណាម និងទោះបីយ៉ាងណាក៏ផ្ទុយមកវិញការឆ្លើយតបមកវិញរបស់ហាណូយគឺមិនសូវជាពេញចិត្តប៉ុន្មានទេ។

រណសិរ្សសង្គ្រោះ[កែប្រែ]

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) គឺជាអង្គការមួយដែលនឹងក្លាយជាស្នូលក្នុងការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរដ្ឋស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះគឺជាក្រុមវិសភាគមួយនៃពួកនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលបានប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប៉ុល-ពត និងកសាងកម្ពុជាឡើងវិញ។ បានដឹកនាំដោយលោកហេង-សំរិន និងប៉ែន-សុវណ្ណ គឺជាអ្នករត់ចោលខ្មែរក្រហមទាំងពីរនាក់[៦] ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីបន្សុទ្ធកម្មនៃភូមិភាគបូព៌ា ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃ ៣ធ្នូ ១៩៧៨។ ក្នុងចំណោមពួកសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ ពួកមេដឹកនាំកំពូលទាំងពីរមានហេង-សំរិនជាប្រធាន និងហ្សឺហ្រង់-ប៉ូលីជាអនុប្រធានធ្លាប់ជា អតីត ពួកមន្ត្រីបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) ពួកអ្នកផ្សេងទៀតគឺជាអតីតខ្មែរឥស្សរៈ ដូចគ្នាក៏ជាពួកសមាជិកខ្មែរវៀតមិញដែរ[១០] ដែលបានរស់នៅនិរទេសនៅវៀតណាម។ រស់-សម័យ គឺជាអគ្គលេខានៃរ.ស.ស.ជ.ក.គឺជាអតីត ជំនួយការសេនាធិការ ប.ក.ក.ក្នុងអង្គភាពយោធា។

រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមិនបានបាត់បង់ពេលវេលាក្នុងការបរិហាររ.ស.ស.ជ.ក. ជាអង្គការនយោបាយរបស់វៀតណាមដែលមានឈ្មោះខ្មែរ ពីព្រោះតែសមាជិកសំខាន់ៗភាគច្រើនរបស់វាត្រូវបានបញ្ចូលជាមួយប.ក.ក.។[១១] ទោះបីជាមានការពឹងផ្អែកការការពាររបស់វៀតណាម និងការគាំទ្រដោយសហភាពសូវៀតពីក្រោយឆាកក៏ពិតមែន[១២] ក៏រ.ស.ស.ជ.ក.មានជោគជ័យភ្លាមៗចំណោមពួកខ្មែរនិរទេសដែរ។ អង្គការនេះបានផ្ដល់ចំណុចរួបរួមតម្រូវច្រើនចំពោះពួកឆ្វេងនិយមប្រឆាំងនឹងការដឹកនាំរបស់ខ្មែរក្រហម ដែលផ្ដុំការប្រឹងប្រែងនានាឆ្ពោះទៅសកម្មភាពវិជ្ជមានជំនួសឱ្យការបរិហារឥតខ្លឹមសាររបស់របបប្រល័យពូជសាសន៍។ រ.ស.ស.ជ.ក.បានផ្ដល់ដូចគ្នានូវគ្រោងការណ៍នៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាជាបន្តបន្ទាប់ដោយវៀតណាម និងការបង្កើតឡើងតំណាលគ្នានៃរបបនិយមហាណូយនៅភ្នំពេញ។

ការលុកលុយរបស់វៀតណាម[កែប្រែ]

អ្នកបង្កើតគោលនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធា និងនៅថ្ងៃ ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយ និងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងការលុកលុយក្នុងចំណោម១២០០០០នាក់ មានប្រកបផ្សំដោយអង្គភាពពាសដែក និងថ្មើរជើងដែលមានការគាំទ្រកាំភ្លើងធំដ៏ខ្លាំង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទរាបស្មើនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា។ បន្ទាប់ពីសង្គ្រាមផ្លេកបន្ទោរដប់ប្រាំពីរថ្ងៃមក ភ្នំពេញបានធ្លាក់ទៅឱ្យវៀតណាមដែលកំពុងតែរុលចូលមកនៅថ្ងៃ ៧មករា ១៩៧៩។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងពួកកម្មាភិបាលខ្មែរក្រហមដែលកំពុងដកថយបានដុតជង្រុកស្រូវ ដែលក្នុងនោះរួមជាមួយហេតុផលផ្សេងៗទៀត បានបង្កឱ្យមានការអត់បាយយ៉ាងខ្លាំងទូទាំងកម្ពុជាដែលផ្ដើមនៅពាក់កណ្ដាលចុងក្រោយនៃឆ្នាំ១៩៧៩ និងបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។[១៣]

ថ្ងៃ ១មករា ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវការកំណត់ គោលនយោបាយភ្លាម ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីខ្មែរក្រហម។ ដំបូងផ្ទះបាយរួមត្រូវបានលុបបំបាត់ចោល និងពួកព្រះសង្ឃពុទ្ធសាសនាខ្លះត្រូវបាននាំមកកាន់គ្រប់សហគមន៍ដើម្បីធ្វើឱ្យប្រជាជនទុកចិត្តឡើងវិញ។[១៤] មួយផ្សេងទៀតនៃគោលនយោបាយទាំងនេះគឺដើម្បីបង្កើតគណៈគ្រប់គ្រងខ្លួនឯងដោយប្រជាជនក្នុងគ្រប់តំបន់ទាំងអស់។ គណៈទាំងនេះនឹងត្រូវបង្កើតជារចនាសម្ព័ន្ធរដ្ឋបាលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.) បានសម្រេចនៅថ្ងៃ ៨មករា ១៩៧៩ ជាអង្គរដ្ឋបាលកណ្ដាលសម្រាប់ស.ប.ក.។ ក.ប.ប.ក.បានបម្រើជាអង្គគ្រប់គ្រងដោយរបបហេង-សំរិនរហូតដល់ថ្ងៃ ២៧មិថុនា ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានស្នើសុំថាវាត្រូវជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសរើសថ្មី។ ប៉ែន-សុវណ្ណបានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ លោកត្រូវបានជួយដោយឧបនាយករដ្ឋមន្ត្រីបីរូប ហ៊ុន-សែន ចាន់-ស៊ី និងជា-សុទ្ធ

ការបង្កើតនៃស.ប.ក. (១៩៧៩-១៩៨៩)[កែប្រែ]

ទង់សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)

ថ្ងៃ ១០មករា ១៩៧៩ កងទ័ពក.ប.ត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមក៏បានកាន់កាប់រដ្ឋធានីភ្នំពេញ។ ក.ប.ប.ក.បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។ រដ្ឋការថ្មីគឺជារបបមួយដែលនិយមសូវៀតបានគាំទ្រដោយកិច្ចប្រឹងប្រែងខាងកម្លាំងយោធាវៀតណាម និងខាងទីប្រឹក្សាអសេនិកដ៏រឹងមាំ។ របបប្រល័យពូជសាសន៍បានបញ្ចប់ ក៏ប៉ុន្តែចំពោះចិនដែលជាអ្នកបានគាំទ្រក.ប.មិនប្រែប្រួល ទទូចឱ្យស.រ.ឱ្យយកចិត្តទុកដាក់ស្វែងរកមធ្យោបាយជាច្រើនដោយមានកំហឹងជាមួយវៀតណាមចំពោះការបរាជ័យដ៏អាម៉ាស់​ក្នុងសង្គ្រាមវៀតណាម ដូចជាមហាអំណាចសំខាន់ដទៃៗទៀតដែរ ការបរាជ័យយ៉ាងឆាប់នៃខ្មែរក្រហមបានកត់សំគាល់នូវការចាប់ផ្ដើមនៃ បញ្ហាកម្ពុជា[១៥]

ទោះបីជាមានការលុកលុយ និងការគ្រប់គ្រងដែលបានជួយដោយវៀតណាម និងការបាត់បង់ឯករាជ្យដែលបានទៅព្រមគ្នាពិតមែនក៏ដោយ[១៦] ក៏របៀបរបបថ្មីត្រូវបានស្វាគមស្ទើរទាំងអស់ដោយប្រជាជនខ្មែរទាំងមូល ដែលនឿយណាយនឹងភាពព្រៃផ្សៃរបស់ខ្មែរក្រហម។[១៧] យ៉ាងណាមិញ មានការលួចប្លន់ខ្លះស្ទើរតែអស់ពីរដ្ឋធានីភ្នំពេញដោយកងទ័ពវៀតណាម ដែលពួកគេនាំយកទំនិញដាក់រថដឹកត្រឡប់ទៅវៀតណាមវិញ។ ឥរិយាបថដ៏អាក្រក់នេះ និងនៅពេលនោះហើយដែលនាំឱ្យបង្កើតជារូបភាពអវិជ្ជមាននៃពួកលុកលុយ។[១៨] រូបភាពអវិជ្ជមាននេះបានផ្ដល់អត្ថប្រយោជន៍ដល់ពួកសត្រូវនៃរបបស.ប.ក. ដែលនឹងរៀបចំវាជាប្រយោជន៍របស់ពួកគេកំឡុងអត្ថិភាពនៃរបបស.ប.ក./រ.ក.ជាមិត្តវៀតណាម។[១៩] យ៉ាងណាមិញ តួនាទីនៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.)ក្នុងការផ្ដល់សន្តិសុខដែលតម្រូវអោយប្រទេសជាតិដែលខ្ទេចខ្ទាំស្ទើរតែទាំងស្រុងទៅហើយឱ្យកសាង និងអភិវឌ្ឍស្ថាប័ននានាឡើងវិញ ដែលមិនគួរត្រូវបានគេមើលងាយឡើយ។[២០]

ហេង-សំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃស.ប.ក. និងពួកកុម្មុយនិស្តខ្មែរដទៃផ្សេងទៀតដែលបានបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដូចជាលោកចាន់-ស៊ី និង ហ៊ុន-សែនបានលេចធ្លោចាប់តាំងពីការចាប់ផ្ដើម។ តាមរយៈព្រឹត្តិការណ៍នានានៅក្នុងទសវត្សឆ្នាំ១៩៨០​ដែលបានវិវត្តមក ការកាន់កាប់ដំបូងដ៏សំខាន់ៗនៃរបបថ្មីនឹងរស់រានឡើង កំពុងស្ដារឡើងវិញសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងកុបកម្មខ្មែរក្រហមដោយមធ្យោបាយយោធា និងនយោបាយ។

ស.ប.ក.គឺជារដ្ឋកុម្មុយនិស្ត។ វាបានបន្តបដិវត្តន៍សង្គមនិយមដែលត្រូវបានចាប់ផ្ដើមហើយដោយក.ប. ប៉ុន្តែការបោះបង់គោលនយោបាយដាច់ខាតរបស់ខ្មែរក្រហម និងការប្រមូលផ្ដុំកិច្ចប្រឹងប្រែងក្នុងការកសាងសង្គមនិយមតាមខ្សែរយៈយកការណ៍ជាមាគ៌ាជាមួយគោលនយោបាយ​ដែលបានសង្កេតដោយសហភាពសូវៀត និងកំមិនកុង។ ពិតជាឆាប់មែន ដែលប្រទេសនេះនឹងបានប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលចាត់ទុកថាជាប្រទេសសង្គមនិយម និងក៏មិនមែនកំពុងធ្វើឱ្យលូតលាស់ដោយស.ស.ស.ស.ឡើយ។[២១]

ដោយការគោរពរាប់អានជនជាតិភាគតិច សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវប្រព្រឹត្តិធ្វើដើម្បីគោរពដល់ភាពចម្រុះជាតិសាសន៍របស់កម្ពុជា ដែលនាំមកនូវការបន្ធូរបន្ថយដោយស្វាគមន៍ខ្លះៗដល់ជនជាតិថៃ យួន ចាម និង ពួកអ្នកភ្នំ នៃភាគឦសាន។ ជនជាតិភាគតិចចិន យ៉ាងណាៗ បានដឹងថាជា សញ្ញានៃពួកអនុត្តរជនមួយ ដែលបានបន្តសង្កត់សង្កិន ទោះបីជាយ៉ាងណាក៏ភាគច្រើននៃសមាជិករបស់ខ្លួន ច្រើនតែនៅក្នុងចំណោមសហគមន៍អ្នកជួញដូរ បានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ការនិយាយកុកងឺ និងទាជីវគឺត្រូវបានដាក់កំហិតយ៉ាងខ្លាំង ភាគច្រើនមានលក្ខណៈដូចគ្នាក្រោមការដឹកនាំរបស់ប៉ុល-ពតដែរ។[២២]

យ៉ាងណាមិញ ក៏ដូចជារបបមុនខ្លួនដែរ សាធារណរដ្ឋប្រជាមានិតកម្ពុជានៅតែមានអំពើហិង្សាខ្ពស់។ រូដដផ្វ-រ៉ាំមាំល (Rudolph Rummel)ប៉ាន់ប្រមាណប្រជាឃាតរបស់របបនេះ (សម្លាប់ដោយរដ្ឋាភិបាល) ២៣០០០០នាក់ចាប់ពីឆ្នាំ១៩៧៩-១៩៨៧។ [២៣]

ការស្ដារជីវិតវប្បធម៌និងសាសនា[កែប្រែ]

ពួកនិស្សិតមាឃ-ចាន់ថន និងឌីម៉ា-យឹម (ទី៣ចាប់ពីឆ្វេង និងកំពុងឈរ) នៅភ្វ្រែងផ្វឺតអ៊ែនដឺរអូដឺរ (អាល្លឺម៉ង់ខាងកើត) នៅឆ្នាំ១៩៨៦។

មួយក្នុងចំណោមសកម្មភាពផ្លូវការដ៏សំខាន់នៃស.ប.ក.គឺការស្ដារការកាន់ព្រះពុទ្ធសាសនាឡើងវិញជាសាសនា​របស់រដ្ឋរបស់កម្ពុជា និងវត្តអារាមត្រូវបានបើកជាថ្មីបន្តិចម្ដងៗដើម្បីផ្ដល់ជាជម្រកដល់ពួកសង្ឃ និងដើម្បីបន្តផ្លូវជាក់ស្ដែងនៃជីវិតសាសនាតាមបែបប្រពៃណី។ នៅក្នុងខែ កញ្ញា ១៩៧៩ ព្រះសង្ឃចំណាស់ៗប្រាំពីរអង្គត្រូវបានបំបួសជាផ្លូវការឡើងវិញនៅវត្តឧណ្ណាលោម ភ្នំពេញ និងព្រះសង្ឃអស់ទាំងនេះបានបង្កើតឡើងវិញនូវសង្ឃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៨១។ ពួកលោកបានចាប់ផ្ដើមកសាងសហគមន៍ព្រះសង្ឃឡើងវិញនៅភ្នំពេញ និងក្រោយមកនៅតាមខេត្តនានា ដោយការបំបួសសង្ឃដែលមានកិត្តិនាមដែលធ្លាប់ជាពួកព្រឹទ្ធិសង្ឃកាលពីមុន។ ពួកលោកមិនត្រូវបានគេអនុញ្ញាតឡើយ យ៉ាងណាមិញ ដើម្បីឱ្យបំបួសពួកលោកនេនក្មេងៗ។ កិច្ចការងារជួសជុលត្រូវបានចាប់ផ្ដើមក្នុងប្រហែល៧០០នៃវត្តអារាមព្រះពុទ្ធសាសនាក្នុងចំណោមប្រហែល៣៦០០វត្ត ដែលត្រូវបានកម្ទេច រឺក៏បានបំផ្លាញយ៉ាងខ្លាំងដោយខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៨០ ពិធីបុណ្យព្រះពុទ្ធសាសនាតាមបែបប្រពៃណីបានចាប់ផ្ដើមប្រារព្ធធ្វើឡើងវិញ។[២៤]

ក.ប.បានប្រល័យពួកបញ្ញវន្តខ្មែរជាច្រើន ដែលគឺជាឧបសគ្គមួយសម្រាប់ការសាងកម្ពុជាឡើងវិញ ដែលនៅពេលនោះពួកអ្នកដឹកនាំតាមតំបន់ និងអ្នកជំនាញបានត្រូវការយ៉ាងច្រើនបំផុត។ ក្នុងចំណោមពួកខ្មែរតាមទីក្រុងដែលចេះដឹងនៅរស់អាចជួយប្រទេសដែលកំពុងតែតស៊ូឱ្យក្រោកឈរឡើងវិញ ភាគច្រើនបានរើសយកដើម្បីរត់គេចពីរដ្ឋសង្គមនិយម និងបានប្រមូលគ្នានៅជំរុំជនភៀសខ្លួនដើម្បីធ្វើនិរប្រវេសន្តទៅលោកខាងលិចទៅវិញ។[២៥]

រដ្ឋការរបស់ស.ប.ក.មិនបានបំពាក់គ្រឿងបរិក្ខាបច្ចេកទេសទេ និងការិយាធិបតេយ្យរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមត្រូវបានកសាងឡើងវិញបណ្ដើរៗ។ ស.ប.ក.បានលកលៃបើកឡើងវិញនូវ Ecole de formation des cadres administratifs et judiciels ដែលនៅក្នុងឆ្នាំ១៩៨២ និង១៩៨៦កម្មវិធីសិក្សានានាត្រូវបានដំណើរការឡើងវិញ។[២៦] ដើម្បីកសាងបញ្ញាជនរបស់ជាតិឡើងវិញ ពួកខ្មែរមួយចំនួនត្រូវបានបញ្ជូនទៅកាន់ប្រទេសប្លុកខាងកើតដើម្បីសិក្សាកំឡុងសម័យកាល​ការកសាងឡើងវិញនៃស.ប.ក.។[៣] ទោះបីជាមានកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងវិស័យអប់រំយ៉ាងណាក៏ដោយ ក៏ស.ប.ក./រ.ក.បាននឹងពុះពារជាមួយកង្វះខាតនៃការអប់រំ និងជំនាញជាទូទៅនៃពួកកម្មាភិបាល អ្នកការិយាធិបតេយ្យ និងអ្នកបច្ចេកទេសបក្សកម្ពុជាចាប់ពីការមានអតិ្ថភាពរបស់ខ្លួនរហូតដល់ចប់។

ជីវិតវប្បធម៌កម្ពុជាក៏បានចាប់ផ្ដើមយឺតៗផងដែរ ដើម្បីកសាងឡើងវិញក្រោមការដឹកនាំរបស់ស.ប.ក.។ រោងភាពយន្តនៅភ្នំពេញត្រូវបានបើកសម្ភោធឡើងវិញ ដោយការបញ្ចាំងនូវខ្សែភាពយន្តដំបូងៗយកមកពីវៀតណាម សហភាពសូវៀត ប្រទេសសង្គមនិយមអឺរ៉ុបខាងកើត និងភាពយន្តហិណ្ឌីមកពីឥណ្ឌា។ ខ្សែភាពយន្តជាក់ស្ដែងដែលមិនសមជាមួយគំរូនៃស.ប.ក.ដែលនិយមសូវៀត ដូចជាភាពយន្តវ៉ៃគ្នាហុងកុង ត្រូវបានហាមប្រាមនៅកម្ពុជានៅពេលនោះ។

ឧស្សាហកម្មខ្សែភាពយន្តក្នុងស្រុកត្រូវរងការបក់បោកយ៉ាងខ្លាំង ដោយសារតែមួយចំនួនធំនៃអ្នកផលិតខ្សែភាពយន្តកម្ពុជា និងពួកអ្នកសំដែងចាប់ពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ត្រូវបានសម្លាប់ដោយសារខ្មែរក្រហម ឬ បានរត់គេចចេញពីប្រទេសនេះ។ ភាពអវិជ្ជមាន និងរូបផ្ដិតនៃខ្សែភាពយន្តជាច្រើនត្រូវបានកម្ទេចចោល លួច រឺក៏បាត់បង់ និងខ្សែភាពយន្តដែលនៅសេសសល់គឺមានសភាពគុណភាពអន់ខ្សោយ។[២៧] ឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជាបានចាប់ផ្ដើមការត្រឡប់មកវិញយឺតៗដែលចាប់ផ្ដើមជាមួយកូនអឺយ ម្ដាយអាប គឺជាភាពយន្តភ័យរន្ធត់ដែលផ្អែកទៅលើរឿងព្រេងខ្មែរ ជាកិត្តិយសដែលការមានភាពយន្តលើកដំបូងដែលបង្កើតនៅកម្ពុជាក្រោយសម័យខ្មែរក្រហម។ ការស្ដារឡើងវិញនូវការរស់រាននៃវប្បធម៌កំឡុងសម័យស.ប.ក.គ្រាន់តែភាគតិចតែប៉ុណ្ណោះ ទោះបីជាអញ្ជឹងមែន ក៏មានការរឹតត្បិតចិត្តដោយសង្គមនិយមដែលកំពុងតែរារាំងប្រឌិតញាណដែលនឹងត្រូវបានងើបឡើងនៅចុងទសវត្សឆ្នាំ១៩៨០​ក្រោមរបបរ.ក.ប៉ុណ្ណោះ។[១៨]

ការឃោសនា[កែប្រែ]

ស.ប.ក.បានពឹងផ្អែកយ៉ាងខ្លាំងលើការឃោសនាដើម្បីជម្រុញចិត្តប្រជាជនកម្ពុជាសម្រាប់ការកសាងឡើងវិញ ដើម្បីលើកទឹកចិត្តកងអង្គភាព និងដើម្បីបង្កើតវិន័យរបស់ខ្លួន។ ផ្ទាំងប្រកាសធំៗត្រូវបានបង្ហាញជាមួយពាក្យស្លោកស្នេហាជាតិ និងសមាជិកបក្សបានបង្រៀនដប់មួយចំណុចនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.)ដើម្បីប្រមូលផ្ដុំពួកមនុស្សពេញវ័យ។

ពួកអ្នករស់រានពីការគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យបានរស់នៅក្នុងភាពភ័យខ្លាច និងការមិនប្រាកដប្រជា ខ្លាចក្រែងខ្មែរក្រហមដែលគួរឱ្យខ្លាចបានត្រឡប់មកវិញ។ ប្រជាជនកម្ពុជាភាគច្រើនបំផុតបានប៉ះពាល់ខាងចិត្តសាស្ត្រ និងបានប្រកាសថាដោយសង្កត់ធ្ងន់ថាពួកគាត់នឹងមិនអាចរស់ក្នុងរបបក.ប.មួយផ្សេងទៀតឡើយ។ រដ្ឋាភិបាលស.ប.ក.បានជម្រុញយ៉ាងខ្លាំងដោយមនោសញ្ចេតនាដូច្នេះ ចំពោះភាគច្រើននៃភាពស្របច្បាប់របស់ខ្លួនរៀបចំឱ្យកម្ពុជារំដោះដោយការផ្ដួលរំលំប៉ុល-ពត។ ជាផលវិបាកមួយ ការបង្ហាញគួរឱ្យភ័យខ្លាចនូវលលាដ៍ក្បាល និងឆ្អឹងជាច្រើន ដូចគ្នាដែររូបថត និងគំនូរនៃភាពឃោរឃៅរបស់ខ្មែរក្រហម ត្រូវបានគេបង្កើតឡើង និងប្រើជាឧបករណ៍ឃោសនាលំអៀងទៅខាងរដ្ឋាភិបាល។ សារមន្ទីរសំខាន់បំផុតអំពីសម័យខ្មែរក្រហមស្ថិតនៅគុកក.ប.ទួលស្លែង និងត្រូវបានគេដាក់ឈ្មោះជាថ្មីថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឥឡូវសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

ទិវាការចងចាំប្រចាំឆ្នាំ ក៏ត្រូវបានគេស្គាល់ដែលថាជា ទិវាសំអប់ ប្រឆាំងនឹងខ្មែរក្រហមត្រូវបានគេបង្កើតឡើងជាផ្នែកនៃការឃោសនានៃស.ប.ក.។ ចំណោមពាក្យស្លោកជាច្រើនដែលបានទន្ទេញនៅថ្ងៃរំលឹកការចងចាំ មួយក្នុងចំណោមភាគច្រើនដែលគេបានថាឡើងវិញជាញឹកញាប់គឺ យើងត្រូវទប់ស្កាត់ជាដាច់ខាតនូវការវិលត្រឡប់នៃភាពងងឹតខ្មៅកាលពីមុន ជាភាសាខ្មែរ។[២៨]

ការកសាងឡើងវិញបានធ្វើឱ្យស្មុគស្មាញ[កែប្រែ]

យ៉ាងហោចណាស់ប្រជាជនកម្ពុជា៦០០០០០នាក់មិនត្រូវបានជំនួសមកវិញកំឡុងសម័យប៉ុល-ពតឡើយ នៅពេលទីក្រុងនានាត្រូវបានទំនេរ។ បន្ទាប់ពីការលុកលុយរបស់វៀតណាមបានដោះលែងពួកគាត់ ប្រជាជនកម្ពុជាភាគច្រើនបំផុតដែលត្រូវបានតាំងលំនៅឡើងវិញ ដោយបង្ខំនៅកន្លែងផ្សេងនៅទីជនបទបានត្រឡប់ទៅទីក្រុង រឺ ផ្ទះកំណើតតាមជនបទវិញ។ ដោយហេតុថាគ្រួសារនានាត្រូវបានបង្ខាំង និងបែកគ្នា ប្រជាជនកម្ពុជាភាគច្រើនបានរួចខ្លួនពីឃុំរបស់ខ្លួន បានដើរត្រាច់ចរពាសពេញប្រទេសស្វែងរកសមាជិកគ្រួសារ និងមិត្តភក្ដិ។

កសិកម្មតាមបែបប្រពៃណីត្រូវបានអន្តរាគមយ៉ាងខ្លាំងមែនទែនជាមួយនោះវាបានចំណាយពេលត្រូវ​បង្កើតឡើងជាថ្មីម្ដងទៀត។ ខណៈពេលនោះប្រព័ន្ធឃុំខ្មែរក្រហមបានលិចលង់ទាំងស្រុងទៅហើយ ដែលបន្តបន្ទាប់មកក្នុងនោះគ្មានការងារ និងចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគឡើយ។ វាចំណាយពេលប្រាំមួយខែដើម្បីចាប់ផ្ដើមប្រជាភិវឌ្ឍន៍ឡើងវិញយឺតៗនៅភ្នំពេញ ដូចជាប្រព័ន្ធអគ្គីសនី ទឹកនិងលូដែលត្រូវបានបង្កើតឡើងវិញ និងការជួសជុលផ្លូវ និងការយកសម្រាមចេញក៏ត្រូវបានចាប់ផ្ដើម។[១៨]

ការបំផ្លិចបំផ្លាញស្ថាប័នសង្គមកម្ពុជាកំឡុងសម័យ១៩៧៥-១៩៧៩ ឆ្នាំសូន្យត្រូវបានខ្ទេចខ្ទីទាំងអស់។ វាបានបន្សល់ឱ្យស.ប.ក.ជាមួយភាពតិចតួចដើម្បីចាប់ផ្ដើមរួមគ្នា ដោយគ្មាននគរបាល គ្មានសាលា គ្មានសៀវភៅ គ្មានមន្ទីរពេទ្យ គ្មានប្រៃសណីយ៍ និងទូរគមនាគមន៍ គ្មានប្រព័ន្ធច្បាប់ និងគ្មានបណ្ដាញពាណិជ្ជកម្ម ទោះជារបស់រដ្ឋ រឺ ឯកជន។[២៩]

ដើម្បីធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់សម្រាប់កម្ពុជានៅពេលនោះ ប្រជាជាតិលោកខាងលិច ចិន និងរដ្ឋអាស៊ានបានបដិសេដដើម្បីផ្ដល់ជំនួយការកសាងឡើងវិញដល់កម្ពុជា ទោះបីជាមានការបំផ្លិចបំផ្លាញប្រទេសនេះបានស្ថិតនៅមានក៏ដោយ។[៣០] ការជំពាក់ស.រ.និងការប្រឆាំងរបស់ចិនចំពោះការទទួលស្គាល់របស់អន្តរជាតិចំពោះស.ប.ក. ទីភ្នាក់ងារជំនួយសង្គ្រោះនិងនិតិសម្បទាសហប្រជាជាតិមិនត្រូវបានអនុញ្ញាតិឱ្យប្រតិបត្តិការក្នុងកម្ពុជាដោយ​អាជ្ញាធរស.ប.[៣០] ជំនួយអភិវឌ្ឍន៍តិចតួចដែលអាចប្រើការបានមកពីប្រជាជាតិប្លុកខាងកើតតែប៉ុណ្ណោះ ចំណោមប្រជាជាតិទាំងនេះមានតែរ៉ូម៉ានីមួយទេបាននឹងបដិសេធជំនួយដល់ស.ប.ក.។[២០] ភាគច្រើននៃជំនួយអន្តរជាតិនឹងត្រូវបានបង្វែរទៅជំរុំជនភៀសខ្លួនតាមបណ្ដោយព្រំដែនថៃវិញ។[៣១]

សហត្ថាករណ៍នៃពួកជនភៀសខ្លួន[កែប្រែ]

ជំរុំព្រំដែនដែលមានអរិភាពនឹងស.ប.ក. ១៩៧៩-១៩៨៤

ដោយប្រឈមនឹងប្រទេសបានខ្ទេចខ្ទី និងការបដិសេធជំនួយដើម្បីការកសាងជីវិតឡើងវិញរបស់ខ្លួននៅកម្ពុជាមួយដែលត្រូវបានគេបកកេរ្តិ៍ថាជា រដ្ឋអាយ៉ងវៀតណាម ដែលជាមិត្តនឹងសូវៀត ចំនួនដ៏ធំនៃប្រជាជនកម្ពុជាដែលរងទុក្ខយ៉ាងខ្លាំងបានប្រមូលផ្ដុំគ្នានៅព្រំដែនថៃក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់។ ទីនោះជំនួយអន្តរជាតិដែលបានផ្ដល់ដោយអង្គការជំនួយអន្តរជាតិ ភាគច្រើននៃជំនួយនោះនៅពីក្រោយខ្នងដោយសហរដ្ឋ ដែលអាចប្រើការបាន។[៣២] ក្នុងចំណុចនោះ ច្រើនជាងប្រជាជនកម្ពុជា៥០០០០០នាក់ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ហើយច្រើនជាង១០០០០០នាក់ក្នុងមជ្ឈមណ្ឌលដែលកាន់កាប់ខាងក្នុងប្រទេសថៃ។ សហត្ថាករណ៍នយោបាយដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនកម្ពុជាដែលគ្មានសីលធម៌ត្រូវបានបង្ហាញជាកិច្ចប្រឹងប្រែង​ជំនួយសង្គ្រោះមនុស្សធម៌[៣០] បានសម្របសម្រួលដោយសហរដ្ឋតាមររយៈម.ប.ក.អ.ស.ប. រឺ (យូនីសេផ្វ)និងកម្មវិធីស្បៀងអាហារពិភពលោក។ ច្រើនជាង$៤០០លានត្រូវបានផ្ដល់រវាងឆ្នាំ១៩៧៩ និង១៩៨២ ក្នុងនោះសហរដ្ឋ ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយសង្គ្រាមត្រជាក់របស់ខ្លួនប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត បានបរិច្ចាគជិត$១០០លាន។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលស.រ.បានផ្ដើមកម្មវិធីជំនួយបំលែងដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្ត (ក.ម.ក.) ដែលមានចំនួនដល់$៥លានក្នុងមួយឆ្នាំ ជាការសំញ៉ែងសម្រាប់ជំនួយដែលទុកមិនឱ្យស្លាប់តែប៉ុណ្ណោះ។ ចំនួននេះគឺត្រូវបង្កើនដល់$៨លានក្នុងឆ្នាំ១៩៨៤ និង$១២លាននៅឆ្នាំ១៩៨៧ និង១៩៨៨។ នៅចុងឆ្នាំ១៩៨៨ សហរដ្ឋ បានដកចេញមកពីទីភ្នាក់ងារស៊ើបការណ៍កណ្ដាលវិញដែលផ្ដល់ប្រាក់ដល់$៨លាន របាយការណ៍បន្តបន្ទាប់ថា$៣,៥លានត្រូវបានបង្វែរដោយកងទ័ពថៃ។ នៅក្នុងពេលដូចគ្នា រដ្ឋការរីហ៊្គែនបានផ្ដល់នូវភាពប្រែប្រួលថ្មីដល់មូលនិធិទាំងនេះ ដែលអនុញ្ញាតឱ្យក្រុមតស៊ូមិនមែនកុម្មុយនិស្តដើម្បីទិញអាវុធដែលផលិតដោយស.រ.នៅសិង្ហបុរី និងទីផ្សារតំបន់ផ្សេងៗទៀត។ ក្នុងឆ្នាំ១៩៨៥ សហរដ្ឋបានបង្កើតកម្មវិធីជំនួយបែងចែក ដែលបញ្ចេញឱ្យឃើញដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តដែលទទួលបានមក ត្រូវបានគេស្គាល់ថាជាមូលនិធិសូឡាហ្ស តាមអ្នកក្នុងចំណោមអ្នកឧបត្ថម្ភធំរបស់វា លោករ៉ិប-ស្ទីវ៉ឹន-សូឡាហ្ស។ កម្មវិធីជំនួយបង្វែរបានបញ្ជូនប្រហែល$៥លានក្នុងមួយឆ្នាំដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តតាមរយៈទ.ស.រ.អ.អ. (យូសេដ រឺ USAID)។[៣៣]

ខណៈពេលនោះ ផ្នែកនៃកងកម្លាំងខ្មែរក្រហមរបស់ប៉ុលពតដ៏ធំគួរសមបានប្រមូលជាក្រុមឡើងវិញ និងទទួលបានការផ្គត់ផ្គង់បរិក្ខារយោធាបន្ត និងច្រើនក្រៃលែងពីចិន ដោយបានបញ្ជូនឆ្លងកាត់ប្រទេសថៃជាមួយនិងសហប្រតិបត្តិការនៃកងទ័ពថៃ[៣៤] រួមជាមួយគ្នា និងក្រុមប្រដាប់អាវុធផ្សេងៗទៀត ខ្មែរក្រហមបានផ្ដើមយុទ្ធនាការយោធាឥតស្រាកស្រាន្តប្រឆាំងនឹងរដ្ឋសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបាន​បង្កើតឡើងថ្មីចាប់ពីជំរុំជនភៀសខ្លួន និងចាប់ពីទីប្រចាំការក្រៅយោធាដែលលាក់កំបាំងតាមបណ្ដោយព្រំដែនថៃ។ ទោះបីជាខ្មែរក្រហមធ្លាប់មានអំណាចលើគេក៏ដោយ ក៏ក្រុមអ្នកតស៊ូមិនមែនកុម្មុយនិស្តរួមបញ្ចូលក្រុមមួយចំនួន ដើមឡើយបានកំពុងប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមបន្ទាប់ពីឆ្នាំ១៩៧៥។ ក្រុមទាំងនេះរួមមានពួកទាហានសម័យលន់-ណុលដែលបានពួតដៃគ្នាក្នុងឆ្នាំ១៩៧៩-៨០ដើម្បីបង្កើតកងទ័ពរំដោះជាតិប្រជាជនខ្មែរ (ក.រ.ជ.ប.ខ.) ដែលមានភក្ដីភាពចំពោះអតីតលោកនាយករដ្ឋមន្ត្រីសឺន-សាន និងម៉ូលីណាកា (Mouvement pour la Libération Nationale du Kampuchea) ដែលស្ម័គ្រស្មោះនឹងសម្ដេចនរោត្តម-សីហនុ។ នៅឆ្នាំ១៩៧៩ សឺន-សានបានបង្កើតរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)ដើម្បីដឹកនាំការតស៊ូនយោបាយដើម្បីឯករាជ្យរបស់កម្ពុជា។ សម្ដេចសីហនុបានបង្កើតអង្គការផ្ទាល់ព្រះអង្គឯង ហ៊្វុនស៊ីនប៉ិច និងកងទ័ពយោធារបស់វា កងទ័ពជាតិសីហនុនិយម (Armée Nationale Sihanoukienne រឺ ANS រឺ ក.ជ.ស.) នៅឆ្នាំ១៩៨១។ ប្រកបដោយភាពមិនស្រុះស្រួលគ្នាទាំងខាងក្នុង និងទៅវិញទៅមក ពួកក្រុមមិនមែនកុម្មុយនិស្តកំពុងតែប្រឆាំងនឹងស.ប.ក. គឺមិនដែលបានមានប្រសិទ្ធភាពណាស់ណាទេ ដោយថាក្រុមទាំងអស់ឆ្លងកាត់សង្គ្រាមរដ្ឋប្បវេណីប្រឆាំងនឹងក.ប.ប.ក./ក.ប.ប.ខ. កម្លាំងប្រយុទ្ធដែលបានរៀបចំយ៉ាងខ្លាំងតែមួយគត់ប្រឆាំងនឹងរដ្ឋនេះដែលធ្លាប់ជាអតីតជីវពលខ្មែរក្រហម ដោយបានចាត់ជាពួកដោយចំអកថាជាក្រុមតស៊ូ។ ក្រុមប្រដាប់អាវុធនេះបាននឹងធ្វើអោយមានវិនាសកម្មដ៏ច្រើននៅកម្ពុជា ទោះបីជាបន្ទាប់ពីការស្ដារឡើងវិញនៃរាជាធិបតេយ្យក៏ដោយ មែនហើយនៅក្នុងទសវត្សឆ្នាំ១៩៩០។[៣៥]

នេះបានបន្តអូសបន្លាយសង្គ្រាមរដ្ឋប្បវេណីដែលនឹងបានបង្ហូរកម្លាំងថាមពលរបស់កម្ពុជាពេញមួយទសវត្សឆ្នាំ១៩៨០។ កងទ័ពកាន់កាប់របស់វៀតណាមដែលមានច្រើនស្មើនឹង២០០០០០នាក់បានគ្រប់គ្រងមជ្ឈមណ្ឌលប្រជាជនសំខាន់ៗ និងភាគច្រើននៃទីជនបទចាប់ពីឆ្នាំ១៩៧៩ដល់ខែ កញ្ញា ១៩៨៩ ក៏ប៉ុន្តែកងទ័ពក.ប.ប.ក.៣០០០០នាក់របស់របបលោកហេង-សំរិនត្រូវបានរំខានដោយទឹកចិត្តខ្សត់ខ្សោយ និងរមត់ទូទាំងប្រទេសដែលមានការជំពាក់ប្រាប់បៀរវត្ស៍ទាប និងភាពក្រីក្រ។ ប្រុសៗត្រូវការស្រែចម្ការជាគ្រួសាររបស់ខ្លួនជាបន្ទាន់ ដែលពេលនោះ ស្រែចម្ការទាំងនោះកំពុងត្រូវបានធ្វើឡើងវិញ និងមានការងារជាច្រើនដើម្បីធ្វើ។

ការចាក់ប្រេងចូលក្នុងសង្គ្រាមរដ្ឋប្បវេណី[កែប្រែ]

ភ្នំតាមបណ្ដោយព្រំដែនកម្ពុជា-ថៃភាគខាងជើងនៃផ្លូវរវាងស៊ីសុផុន និង​អារ៉ាញ់ប្រាថេត។ មួយក្នុងចំណោមតំបន់ដែលពួកកុបករខ្មែរក្រហម​បានលាក់ខ្លួននៅសម័យផែនការក៥

ពួកជនភៀសខ្លួនដែលវង្វេងពីជំរុំជនភៀសខ្លួននៅអរណ្យប្រទេស ប្រទេសថៃ ត្រូវបានគេបញ្ជូនត្រឡប់ដោយបង្ខំឆ្លងកាត់ព្រំដែននៅដើមឆ្នាំ១៩៨០ និងភាគច្រើននៃពួកគេបានទៅរហូតដល់តំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។[៣០]

ដំណើរនេះត្រូវបានរៀបចំឡើងដោយពួកកម្មាភិបាលនិយមកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែត្រូវបានបង្ហាញទៅមហាជនថាជាអ្នកស្ម័គ្រចិត្ត។ ការធ្វើអោយអន្តរាយដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋ ដែលនាំមកនូវទិដ្ឋភាពអវិជ្ជមាននៃរបបកម្ពុជានិយមវៀតណាមដែលកំពុងតែមាន ដូចគ្នាដែរ ប្រទេសនានាដូចជាម៉ាឡេស៊ី ថៃ និងសិង្ហបុរី ដែលពួកអ្នកតំណាងរបស់ខ្លួនបានជំរុញណែនាំពួកជនភៀសខ្លួនដែលរុញរាឱ្យត្រឡប់បកក្រោយ និងប្រយុទ្ធ។[៣៦]

សង្គ្រាមរដ្ឋប្បវេណីបានបន្តជាសង្វាក់រដូវវស្សា/រដូវប្រាំងបន្ទាប់ពីឆ្នាំ១៩៨០។ កងកម្លាំងវៀតណាមដែលបានប្រដាប់ដោយអាវុធធុនធ្ងន់បានធ្វើប្រតិបត្តិការការវាយលុកកំឡុងរដូវប្រាំង និងកុបកម្មដែលនៅពីក្រោយខ្នងដោយចិននិងស.រ.បានធ្វើឡើងកំឡុងដើមរដូវភ្លៀង។ នៅឆ្នាំ១៩៨២ វៀតណាមបានផ្ដើមការវាយលុកសំខាន់មួយប្រឆាំងនឹងមូលដ្ឋានទ័ពខ្មែរក្រហមសំខាន់មួយនៅភ្នំម៉ាឡៃនៅជួរភ្នំក្រវាញ។ ក៏ប៉ុន្តែប្រតិបត្តិការនេះទទួលបានជោគជ័យតិចតួច។

នៅក្នុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ពួកយួនបានវាយប្រហារម្ដងទៀតនូវជំរុំមូលដ្ឋានទ័ពនៃក្រុមប្រឆាំងស.ប.ក.ទាំងបី។ ពេលនេះវៀតណាមបានជោគជ័យក្នុងការកម្ចាត់ចោលជំរុំខ្មែរក្រហមនានានៅកម្ពុជា និងបានរុញច្រានពួកកុបករទៅកាន់ប្រទេសថៃជិតខាង។ មុនពេលការដកថយ ខ្មែរក្រហមបានដាក់បង្កប់មីនដីជាច្រើន និងកាប់រំលំដើមឈើធំៗជាចើ្រនដើម្បីបិទផ្លូវក្នុងព្រៃស្បាតក្រាស់ៗតាមបណ្ដោយព្រំដែនថៃ-កម្ពុជាដែលបង្កជាការកាប់ព្រៃឈើដ៏ច្រើន។[៣០] ពួកវៀតណាមបានប្រមូលផ្ដុំគ្នាលើការប្រមែប្រមូលផលទទួលបានតាមរយៈផែនការក៥ ការព្យាយាមដ៏ហួសហេតុ និងប្រើកម្លាំងច្រើនដើម្បីរាំងខ្ទប់ផ្លូវជ្រៀតចូលរបស់ទ័ពព្រៃចូលទៅក្នុងប្រទេសនេះដោយមធ្យោបាយលេណដ្ឋាន របងខ្សែលួស និងចម្ការមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជាសំខាន់ៗទាំងអស់។[៣] គម្រោងការការពារព្រំដែនក៥នេះ បានរចនាឡើងដោយឧត្តមសេនីយ៍ឡេ-ឌឺកអាញ មេបញ្ជាការកងទ័ពវៀតណាមនៅកម្ពុជា បានធ្វើឱ្យពួកកសិករកម្ពុជាខឹង និងរហូតដល់ការប្រែជាខូចប្រយោជន៍តាមបែបចិត្តសាស្ត្រដល់ស.ប.ក.ទៀត។[៣៧] ការហ៊ុំព័ទ្ធដោយព្រៃនិវត្តន៍ដែលមិនអាចចូលបានកាលពីមុនត្រូវបានបំផ្លាញ ដែលបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានវិទ្យាអវិជ្ជមាន។

ទោះបីជាមានការជួយពីកងទ័ពវៀតណាម ក៏ដូចជាពួកទីប្រឹក្សាសូវៀត គុយបា និងវៀតណាម លោកហេង-សំរិនត្រឹមតែមានជោគជ័យដែលមានកម្រិតក្នុងការបង្កើតរបបស.ប.ក.ដោយការប្រឈមមុខនឹងសង្គ្រាមរដ្ឋប្បវេណី​ដែលកំពុងតែកើតឡើង។ សន្តិសុខក្នុងតំបន់ទីជនបទនានាគឺនៅមានតិចតួចស្ដួចស្ដើង និងផ្លូវដំណឹកជញ្ជូនសំខាន់ៗត្រូវបានស្ថិតនៅក្រោមការហាមឃាត់ដោយការវាយប្រហារយូរៗម្ដង។ វត្តមាននៃពួកយួនពាសពេញប្រទេស និងការរំលោភបំពានរបស់ខ្លួនចូលទៅក្នុងជីវិតជនជាតិខ្មែរដែលបានបណ្ដាលឱ្យបឆ្ឆេះដល់មនោសញ្ចេតនាប្រឆាំងយួន​របស់ខ្មែរ​តាំងពីបុរាណឡើងវិញ។ របាយការណ៍នៃចំនួននៃយួននៅស.ប.ក. ទាំងពួកអ្នកតាំងលំនៅជាអចិន្ត្រៃយ៍កាលពីមុន និងពួកអន្តោប្រវេសន៍ថ្មីៗ ប្រែប្រួលយ៉ាងធំរួមជាមួយការប៉ាន់ស្មានខ្លះថាមានចំនួនខ្ពស់ស្មើនឹង១លាននាក់។

នៅឆ្នាំ១៩៨៦ ហាណូយបានអះអាងដើម្បីផ្ដើមការដកទ័ពផ្នែកខ្លះនៃកងកម្លាំងកាន់កាប់របស់ខ្លួន។ នៅក្នុងពេលដូចគ្នា វៀតណាមបានបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងរបបពឹងពាក់របស់ខ្លួន គឺស.ប.ក. និងកងទ័ពយោធារបស់របបនេះ គឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ការដកទ័ពទាំងនេះបានបន្តជាងពីរឆ្នាំក្រោយមកទៀត ទោះបីជាចំនួនជាក់ស្ដែងពិបាកត្រួតពិនិត្យផ្ទៀងផ្ទាត់ក៏ពិតមែនក្ដី។ សំនើរបស់វៀតណាមដើម្បីដកកងកម្លាំងកាន់កាប់ដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ១៩៨៩-៩០ គឺជារឿងមួយនៃចំណោមការរង្គោះរង្គើនៃការដកសមាជិកភាពពីប្លុកសូវៀត[៣០] ដូចគ្នាដែរ ជាលទ្ធផលនៃការដាក់សម្ពាធរបស់ស.រ. និងចិន ដែលបានបង្ខំស.ប.ក.ឱ្យចាប់ផ្ដើមកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញក្នុងការព្យាយាមដើម្បីធានានូវភាពត្រូតត្រានយោបាយនាពេលអនាគត។ នៅខែ មេសា ១៩៨៩ ហាណូយ និងភ្នំពេញបានប្រកាសថាការដកទ័ពជាចុងក្រោយនឹងបានធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំដដែល។

អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)[កែប្រែ]

ទង់រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)

ថ្ងៃ ២៩មេសា​ ១៩៨៩ រដ្ឋសភានៃស.ប.ក. បានធ្វើជាអធិបតីដោយលោកហ៊ុន-សែនដែលប្រកបដោយស្នាមញញឹម បានប្រារព្ធធ្វើជំនួបវិសាមញ្ញមួយត្រៀមបង្កើតអ្វីមួយ នៅពេលដំបូង គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដែលមានតាក់តែងយ៉ាងច្រើន។ ឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជារដ្ឋកម្ពុជា (រ.ក.)ដែលឈ្មោះនោះធ្លាប់បានប្រើពីមុនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារ១៩៧០ដោយការបញ្ចូលពណ៌ខៀវចូលក្នុងទង់កម្ពុជាវិញ និងនិមិត្តសញ្ញារដ្ឋផ្សេងៗទៀត។ ភ្លេងជាតិ និងនិមិត្តសញ្ញាកងទ័ពក៏ត្រូវបានផ្លាស់ប្ដូរដែរ។ កងកម្លាំងប្រដាប់អាវុធក.ប.ប.ក.ត្រូវបានដាក់ឈ្មោះជាថ្មីថា កងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ ទោសប្រហារជីវិតត្រូវបានលុបបំបាត់ចោលជាផ្លូវការ និងព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតវិញជាអន្លើៗ ដោយស.ប.ក.នៅឆ្នាំ១៩៧៩ ត្រូវបានបញ្ចូលជាផ្លូវការឡើងវិញជាសាសនាជាតិ ដោយក្នុងនោះការកំណត់ត្រូវបានលើកឡើងឱ្យមានការឧបសម្ប័ទប្រុសៗក្រោមអាយុ៥០ឆ្នាំ។ បន្តបន្ទាប់ពីប្រក្រតីនីយកម្មនៃជីវិតសាសនាតាមប្រពៃណីទាំងស្រុង ព្រះពុទ្ធសាសនាបានប្រែជាមានប្រជាប្រិយលើសលប់នៅកម្ពុជា ដែលមានការថ្នឹកឱ្យមានការរស់ឡើងវិញទូទាំងប្រទេស។

ការតាំងចិត្តដើម្បីធ្វើសេរីកម្មសេដ្ឋកិច្ចរបស់កម្ពុជា គឺការកំណត់ច្បាប់លើភាពជាម្ចាស់ផ្ទាល់ខ្លួន និងការបន្សាំខ្លួនចូលទីផ្សារសេរី ត្រូវបានប្រកាសឱ្យចេញដូចគ្នា។ រដ្ឋធម្មនុញ្ញថ្មីបានចែងថាកម្ពុជាគឺជារដ្ឋអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ។ បក្សកាន់អំណាចក៏បានប្រកាសថានឹងមានការចរចារជាច្រើនជាមួយពួកក្រុមប្រឆាំង។[៣៨]

រដ្ឋកម្ពុជាបានរស់រានឆ្លងកាត់សម័យអន្តរកាលនៃវិនាដកម្មដែលបានកើតឡើងដោយការលិចលង់នៃលទ្ធិកុម្មុយនិស្ត​នៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ មានការកាត់បន្ថយជំនួយសូវៀតទៅវៀតណាមដែលបានបញ្ចប់បង្ហើយការដកកងកម្លាំងដែលកំពុងកាន់កាប់​របស់វៀតណាមចេញ។ កងទ័ពវៀតណាមចុងក្រោយត្រូវបានគេនិយាយថាបានចាកចេញពីកម្ពុជានៅថ្ងៃ ២៦កញ្ញា ១៩៨៦ ក៏ប៉ុន្តែប្រហែលជាពួកគេមិនបានចាកចេញរហូតដល់ឆ្នាំ១៩៩០។[៣៩] អសេនិកជនយួនជាច្រើនក៏បានត្រឡប់ទៅវៀតណាមវិញដែរ នៅប៉ុន្មានខែបន្តបន្ទាប់ ដែលកង្វះភាពទុកចិត្តនៅក្នុងសមត្ថភាពនៃអវតារថ្មីរបស់ស.ប.ក.ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាប់ពីយោធាវៀតណាម​បានចាកចេញហើយ។

ទោះបីជាមានការផ្លាស់ប្ដូរជាដាច់ខាតមែនទែនដែលបានប្រកាសដោយហ៊ុន-សែន រដ្ឋរ.ក.បានក្រោកឈរយ៉ាងរឹងប៉ឹងនៅពេលនោះ វាបានក្លាយជាបញ្ហាការដឹកនាំដោយគណបក្សតែមួយ។ រចនាសម្ព័ន្ធអ្នកដឺកនាំ និងនីតិប្រតិបត្តិបានបន្សល់ដូចគ្នាក្រោមស.ប.ក. រួមមានគណបក្សនេះកាន់អំណាចយ៉ាងរឹងមាំជារដ្ឋអំណាចជាន់ខ្ពស់។ តាមអនុលោម រ.ក. មិនអាចស្ដារប្រពៃណីរាជាធិបតេយ្យរបស់កម្ពុជាឡើងវិញទេ។ ទោះបីជារ.ក.បានបង្កើតឡើងវិញនូវភាពធ្លេចធ្លោនៃនិមិត្តរូបរាជាធិបតេយ្យក៏ដោយ ដូចជាមហាព្រះបរមរាជវាំងនៅភ្នំពេញ ដែលដរាបណាវានឹងកន្លងទៅរយៈពេលដ៏យូរ ជាពិសេសដោយហេតុថាព្រះនរោត្តម-សីហនុបានភ្ជាប់ខ្លួនព្រះអង្គយ៉ាងពិតប្រាកដជាមួយរ.ច.ក.ប. គឺជាក្រុមចម្រុះប្រឆាំងនឹងស.ប.ក.ដែលរួមមានខ្មែរក្រហមផងដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៩១ យ៉ាងណាៗ ដោយបង្អោនតាមសម្ពាធមួយចំនួនទាំងក្នុង និងខាងក្រៅប្រទេសនេះ រដ្ឋាភិបាលរដ្ឋកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានទទួលស្គាល់សម្ដេចនរោត្តម-សីហនុជាព្រះប្រមុខរដ្ឋ។ នៅចុងឆ្នាំ១៩៩១ ព្រះសីហនុបានធ្វើទស្សនកិច្ចជាផ្លូវការមួយទៅកាន់រ.ក. និងទាំងលោកហ៊ុន-សែន និងជា-ស៊ីមបានកាន់តួនាទីនាំមុខក្នុងពិធីស្វាគមន៍នោះ។[៤០]

តែយ៉ាងណាក៏ដោយ ក៏ចន្លោះប្រហោងជាច្រើនបានលេចឡើងនូវរចនាសម្ព័ន្ធឯកសិលាដែលរដ្ឋកម្ពុជាកំពុងព្យាយាមការពារ។ មនោគមនិយមបដិវត្តន៍ត្រូវបានជំនួសមកវិញដោយសុនខនិយមដែលអនុវត្ត ជាលំដាប់ដោយអំពើពុករលួយបានកើនឡើង។ ធនធានរបស់រដ្ឋកម្ពុជាត្រូវបានលក់ដោយគ្មានការជួយដល់រដ្ឋ និងបុគ្គលអសេនិកម្នាក់ៗដែលមានតំណែងខ្ពស់ និងយោធាក្នុងឋានៈសំខាន់ៗក្នុងរដ្ឋអំណាចបានធ្វើអោយខ្លួនឯងមានដោយការញាត់ប្រយោជន៍អ្វីគ្រប់យ៉ាងចូលក្នុង​ហោប៉ៅដែលពួកគេអាចចាប់ច្បាមបាន។[៤១] លទ្ធផលនៃដំណើរខូចសីលធម៌ ដែលនោះហើយពួកនិស្សិតបានបះបោរនៅតាមផ្លូវនៅភ្នំពេញក្នុងខែ ធ្នូ ១៩៩១។ នគរបាលបានបាញ់ប្រហារ និងមនុស្សប្រាំបីនាក់បានស្លាប់ក្នុងការប្រឈមមុខគ្នា។[៤២]

ស្ថានភាពនានាចំពោះជនជាតិចិនបានកើនឡើងយ៉ាងច្រើនបន្ទាប់ពីឆ្នាំ១៩៨៩។ ការដាក់កំហិតជាច្រើនបានដាក់លើពួកគេដោយអតីតស.ប.ក.បានសាបសូន្យបន្តិចៗម្ដង។ រដ្ឋកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនឱ្យប្រកាន់ទំនៀមទម្លាប់សាសនាដោយឡែក និងសាលាភាសាចិនរបស់ខ្លួនត្រូវបានបើកឡើងវិញ។ នៅឆ្នាំ១៩៩១ ពីរឆ្នាំបន្ទាប់ពីការស្ថាបនាឡើងនៃរ.ក. បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងជាផ្លូវការនៅកម្ពុជាជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៧៥។[៤៣]

កិច្ចព្រមព្រៀងសន្តិភាព[កែប្រែ]

ការចរចារសន្តិភាពរវាងរបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅកម្ពុជា និងពួកក្រុមប្រឆាំងប្រដាប់អាវុធបានចាប់ផ្ដើមជាផ្លូវការ និងក្រៅផ្លូវការបន្ទាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០។ ការចរចារពិបាកមែនទែន ចំពោះពួកខ្មែរក្រហមបានទទូចដោយរឹងរូសក្នុងការរុះរើរដ្ឋការស.ប.ក./រ.ក.ចេញមុនពេលកិច្ចព្រមព្រៀងណាមួយអាច​ត្រូវសម្រេចបាន ដែលកាលណោះពួកមេដឹកនាំស.ប.ក./រ.ក.បានបញ្ជាក់ឱ្យច្បាស់ឱ្យមានការដកចេញខ្មែរក្រហមពីរដ្ឋាភិបាលបណ្ដោះអាសន្ន​នៅពេលខាងមុខណាមួយ។[៤៤] ចុងក្រោយ វានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងក្រៅជាច្រើនទៀត ក្នុងទម្រង់នៃការធ្លាក់នៃលទ្ធិកុម្មុយនិស្ត និងការហុចជាផលនៃការលិចលង់របស់សូវៀតដែលជាអ្នកឧបត្ថម្ភដល់វៀតណាម និងស.ប.ក. ដែលនឹងនាំស.ប.ក./រ.ក.មកកាន់តុចរចា។

កិច្ចប្រឹងប្រែងដែលឥតព្រាងទុកចំពោះការផ្សះផ្សានៅកម្ពុជាដែលបានបញ្ចប់បង្ហើយក្នុងកិច្ចព្រមព្រៀងប៉ារីសនៅឆ្នាំ១៩៩១ ដែលនៅក្នុងនោះការបោះឆ្នោតសេរី និងយុត្តិធម៌បានគាំទ្រដោយអង្គការសហប្រជាជាតិគឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ១៩៩៣។[៤៥] ជាលទ្ធផលមួយ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ អ៊ុនតាក់)ត្រូវបានបង្កើតឡើងនៅចុងខែ កុម្ភៈ ឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការបោះឆ្នោតជាសកលដែលកំពុងចេញជាលទ្ធផល។[៤៦]

ប្រព័ន្ធបក្សតែមួយក្នុងស.ប.ក./រ.ក.[កែប្រែ]

បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) គឺជាបក្សដែលកំពុងដឹកនាំតែមួយគត់នៅកម្ពុជាចាប់តាំងពីការស្ថាបនានៃសាធារណរដ្ឋនិយមវៀតណាមនៅឆ្នាំ១៩៧៩ ដូចគ្នាដែរកំឡុងសម័យអន្តរកាលក្រោមរ.ក.នៅឆ្នាំ១៩៩១ នៅពេលនោះវាត្រូវបានដាក់ឈ្មោះជាថ្មីថាគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) កំឡុងដំណើរការសន្តិភាព និងការផ្សះផ្សាឡើងវិញដែលគាំទ្រដោយស.ប.។

សមាជិកភាគច្រើននៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់គេចទៅវៀតណាមបន្ទាប់​ពីការឃើញហេតុការណ៍វិនាសកម្ម​ទ្រង់ទ្រាយធំនៃសង្គមកម្ពុជាជាលទ្ធផលមួយនៃគោលនយោបាយម៉ៅនិយមដាច់ខាត និងសំអប់បរទេសរបស់របបនេះ។ ពួកសមាជិកប.ប.ប.ក.ដែលលេចធ្លោជាច្រើន ដោយរួមមានហេង-សំរិន និងហ៊ុន-សែន ធ្លាប់ជាពួកកម្មាភិបាលខ្មែរក្រហមនៅ ភូមិភាគបូព៌ាជិតព្រំដែនកម្ពុជា-វៀតណាមដែលបានចូលរួមក្នុងការលុកលុយរបស់វៀតណាម បានផ្ដួលរំលំពួកខ្មែរក្រហម។

បានបង្កើតឡើងនៅខែ មិថុនា ១៩៨១ ប.ប.ប.ក.បានចាប់ផ្ដើមជាបក្សម៉ាក្ស៍និយម-លេនីននិយមយ៉ាងតឹងរឹងក្នុងស.ប.ក.។ យ៉ាងណាមិញ ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ វាបានចាប់យកទស្សនវិស័យកំណែទម្រង់និយមបន្ថែមទៀត នៅពេលពួកសមាជិកខ្លះបានចង្អុលបង្ហាញបញ្ហាមួយចំនួនជាមួយសមូហភាវូបនីយកម្ម និងរួមបញ្ចូលកម្មសិទ្ធិឯកជនគួរតែដើរតួនាទីក្នុងសង្គមកម្ពុជា។ សមហភាវូបនីយកម្មហួសហេតុនៃខ្មែរក្រហមបានបង្កឱ្យមានការអស់កម្លាំងចិត្តកាយ និងការមិនទុកចិត្តក្នុងចំណោមពួកកសិករ ដែលបានបដិសេធធ្វើការជាសមូហភាពភ្លាមៗ បន្ទាប់ពីការគំរាមកំហែងនៃខ្មែរក្រហមបានសាបសូន្យពីតំបន់រំដោះ។ ដូច្នេះ គោលនយោបាយរដ្ឋាភិបាលស.ប.ក.ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នដើម្បីយកឱ្យបានការជឿជាក់របស់ប្រជាជន​ជនបទឡើងវិញ​ និងដើម្បីសម្រាលស្ថានភាពភាពក្រីក្រជាទូទៅ។[៤៧] នេះបានដឹកនាំជាឱវសានដល់បុនស្ថាប័ននីយកម្មឱ្យមានប្រសិទ្ធិភាពនៃសេដ្ឋកិច្ចគ្រួសារកម្ពុជាតាមបែបប្រពៃណី និងឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតបន្ថែមទៀតនៃគោលនយោបាយដែលចាត់ទុកថាជាឯកជននីយកម្មកំឡុងសម័យរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)។ ទោះបីជាមនោគមវិជ្ជាបានធ្វើឱ្យចុះខ្សោយក៏ដោយ ក៏ប.ប.ប.ក./គ.ប.ក.បាននៅមានអំណាចរឹងមាំនៅកម្ពុជារហូតដល់ឆ្នាំ១៩៩៣។

ក្នុងចំណោមការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់បំផុតនៃរ.ក.កំពុងដាក់លទ្ធិម៉ាក្ស៍និយម-លេនីននិយមទៅម្ខាងពីមនោគមវិជ្ជារបស់បក្សនៅឆ្នាំ១៩៩១។ ចលនានេះបានកត់សំគាល់ទីបញ្ចប់នៃរដ្ឋបដិវត្តន៍សង្គមនិយមទាំងស្រុងនៅកម្ពុជា ទម្រង់រដ្ឋាភិបាលមួយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានដណ្ដើមបាន។

ហ៊ុន-សែន នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺជាតួអង្គគន្លឹះក្នុងប.ប.ប.ក. និងក៏ជាមេដឹកនាំថ្មីៗនៃបក្សស្នងបន្តរបស់បក្សនេះ គឺគ.ប.ក. ជាបក្សមួយដែលមិនធ្វើការអះអាងសារតាំងខ្លួនជាសង្គមនិយមណាមួយទៀតឡើយ។[៤៨]

ទំនាក់ទំនងអន្តរជាតិ[កែប្រែ]

ប្លុកខាងកើត[កែប្រែ]

សាមគ្គីភាពជាមួយកុមារនៃ​សាធារណរដ្ឋប្រជាមានិតកម្ពុជានៅ​សេល៉្លាមេហ៍លិស អាល្លឺម៉ង់ខាងកើត កំឡុងការអត់បាយឆ្នាំ១៩៧៩/១៩៨០​បានរាតត្បាតកម្ពុជាដែល ស្រួលបួលវិញបន្ទាប់ពីកំណើតនៃស.ប.ក.។

បន្ទាប់ពីក.ប.ប.ក.បានប្រកាសនៅខែ មករា ១៩៧៩ ឈ្មោះផ្លូវការថ្មីកម្ពុជាថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) រដ្ឋាភិបាលដែលបានបង្កើតថ្មីបានធ្វើវិញ្ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់​តែមួយគត់នៃប្រជាជនកម្ពុជា។ វៀតណាមគឺជាប្រទេសដំបូងគេដែលបានទទួលស្គាល់របបថ្មីនេះ ហើយភ្នំពេញក៏បានស្ដារទំនាក់ទំនងទូតភ្លាមៗជាមួយហាណូយដែរ។ ថ្ងៃ ១៨កុម្ភៈ ហេង-សំរិនក្នុងនាមនៃស.ប.ក. និងផាំ-វ៉ាន់ដុងក្នុងនាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការម្ភៃប្រាំឆ្នាំ។[៤៩]

សហភាពសូវៀត សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតប៊ុលហ្គារី សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី សាធារណរដ្ឋប្រជាមានិតប៉ូឡូញ សាធារណរដ្ឋសង្គមនិយមឆែកកូស្លាវ៉ាគី សាធារណរដ្ឋប្រជាមានិតហុងគ្រី លាវ សាធារណរដ្ឋប្រជាមានិតម៉ុងហ៊្គោលី គុយបា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតយេមែន សាធារណរដ្ឋប្រជាធិបតេយ្យអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ៊្គោ និងរដ្ឋប្លុកខាងកើតដទៃទៀត ដូចគ្នាដែរប្រទេសកំពុងអភិវឌ្ឍនិយមមូស្គូមួយចំនួន ដូចជាឥណ្ឌា បានធ្វើតាមវៀតណាមក្នុងការទទួលស្គាល់របបថ្មីនេះ។ នៅខែ មករា ១៩៨០ ប្រទេសម្ភៃប្រាំបួនបានទទួលស្គាល់ស.ប.ក. នៅឡើយប្រទេសជិតប៉ែតសិបបានបន្តទទួលស្គាល់ខ្មែរក្រហម។[៥០]

ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង និងការព្រួយបារម្ភរបស់អន្តរជាតិជុំវិញការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់របបក.ប.របស់ប៉ុល-ពតយ៉ាងណាក្ដី ក៏ការជេរប្រមាថយ៉ាងខ្លាំងមួយក្នុងពេលនោះនឹងមិនបានបង្កឱ្យមានជាសកម្មភាពណាមួយទេ ក្រោយពីការថ្លែងការណ៍នៃអ្នកតំណាងស.ស.ស.សនៅស.ប.ដែលរដ្ឋាភិបាលក.ប.បានបង្កើតឡើងនូវប្រព័ន្ធ​ទាសភាពបែបថ្មីមួយ ជាមួយការសមគំនិតគ្នានៃចិន និងស.រ.អា.[៥១]វានឹងបង្ហាញឱ្យឃើញការលំបាកចំពោះរដ្ឋាភិបាលស.ប.ក./រ.ក.ដើម្បីទទួលបានការទទួលស្គាល់អន្តរជាតិក្រៅពី​មណ្ឌលប្លុកសូវៀត។

សហប្រជាជាតិ[កែប្រែ]

ក្រុមប្រឹក្សាសន្តិសុខស.ប.បាននឹងផ្ដន្ទាទោសវៀតណាម បន្ទាប់ពីការលុកលុយរបស់ខ្លួនចំពោះសកម្មភាពការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងកម្ពុជាប្រជាធិបតេយ្យ ... សកម្មភាពជាច្រើនដែលបង្កជាការបំផ្លាញដល់ជីវិត និងទ្រព្យសម្បត្តិនៃប្រជាជនកម្ពុជា[៥២]

ជាលទ្ធផលមួយនៃយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងស.ប.ក. ខ្មែរក្រហមក៏ទទួលបានអាសនៈស.ប.របស់ខ្លួន ថ្វីបើមានកំណត់ត្រាប្រល័យពូជសាសន៍ក៏ដោយ។ កម្ពុជានឹងត្រូវបានតំណាងនៅស.ប.ដោយជួន-ប្រសិទ្ធិ មិត្តជិតស្និទរបស់ប៉ុល-ពត និងអៀង-សារីតាំងតែពីសម័យនិស្សិតនៅប៉ារីស។ អាសនៈនៃរបបកម្ពុជាប្រជាធិបតេយ្យបានបន្តអស់រយៈពេលបីឆ្នាំនៅសហប្រជាជាតិ បន្ទាប់ពីការធ្លាក់នៃរបបប៉ុល-ពតនៅកម្ពុជា។ គ្រាន់តែនៅឆ្នាំ១៩៨២ វានឹងត្រូវបានដាក់ឈ្មោះសាជាថ្មីថា'រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ'។[៥៣] រ.ច.ក.ប.នឹងកាន់កាប់អាសនៈនេះរហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលរ.ក.បានផ្ដល់មធ្យោបាយដល់ការស្ដាររាជាធិបតេយ្យកម្ពុជាឡើងវិញ។

ដើម្បីចាត់ទុកកម្ពុជាជារដ្ឋមួយ មហាសន្និបាតសហប្រជាជាតិបានបន្តប្រើពាក្យ កម្ពុជាប្រជាធិបតេយ្យ និងកម្ពុជា អស់ជាងមួយទសវត្ស។ ខ្លួនបានសម្រេចចាប់ផ្ដើមប្រើពាក្យ កម្ពុជា តែនៅក្នុងសម័យប្រជុំលើកទី៤៥ប៉ុណ្ណោះនៅឆ្នាំ១៩៩០ នៅពេលដែលដំណាក់កាលអន្តរកាលនៃរ.ក.បានបើកផ្លូវរបស់ខ្លួនយ៉ាងល្អ។[៥៤]

ចិន អាស៊ីខាងកើត និងលោកខាងលិច[កែប្រែ]

រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រខ្មែរក្រហមជានិច្ច បានបិទស្លាកស.ប.ក.ភ្លាមជា រដ្ឋអាយ៉ងរបស់វៀតណាម និងបានប្រកាសខ្លួនមិនទទួលស្គាល់។ ថៃ[៣៤] និងសិង្ហបុរីបាននឹងបញ្ចេញសំឡេងខ្លាំងមែនទែនក្នុងការប្រឆាំងរបស់ពួកខ្លួនទល់នឹងការវាតទី និងឥទ្ធិពលរបស់វៀតណាម អ្នកតំណាងសិង្ហបុរីដែលថ្លែងថាការទទួលស្គាល់ស.ប.ក.នឹងរំលោភបំពានគោលការអ-អន្តរាគមន៍របស់ស.ប.។[៥៥] វេទិកា (សមោសរដ្ឋ)អន្តរជាតិនានាដូចជា ជំនួបអាស៊ាន និងមហាសន្និបាតស.ប.នឹងត្រូវប្រើដើម្បីស្ដីបន្ទោសស.ប.ក. ហើយនិងការប្រល័យពូជសាសន៍របស់ខ្មែរក្រហមត្រូវបានគេដកចេញពីកណ្ដាលឆាកនៃការផ្ដោតការយកចិត្តទុកដាក់ ហើយប៉ុល-ពតបានយកបានការគាំទ្រយ៉ាងមានប្រសិទ្ធិភាពពីស.រ. និងអឺរ៉ុបភាគច្រើនបំផុតដែលប្រឆាំងនឹងវៀតណាម។[៥៦]

ចិន និងរដ្ឋាភិបាលលោកខាងលិចភាគច្រើនបំផុត ដូចគ្នាដែររដ្ឋអាហ៊្វ្រិក អាស៊ី និងអាមេរិកឡាតាំងមួយចំនួន[៥៧] ជាដដែលបាននៅពីក្រោយខ្នងខ្មែរក្រហមនៅស.ប. និងបានបោះឆ្នោតយល់ព្រមឱ្យក.ប.ទទួលបានអាសនៈកម្ពុជានៅក្នុងអង្គការនេះ។ នាយករដ្ឋមន្ត្រីប៊្រីតធិឝម៉ាហ្គ្រេត-តាច់ឆឺរបានថ្លែងថាមានក្នុងចំណោមខ្មែរក្រហម អ្នកខ្លះជាមនុស្សមានហេតុផល និងពួកគេត្រូវតែចូលរួមក្នុងរដ្ឋាភិបាលអនាគតនៅកម្ពុជា

រដ្ឋាភិបាលស៊ុយអែត យ៉ាងណាៗ ត្រូវបានផ្លាស់ប្ដូរសំឡេងរបស់ខ្លួនក្នុងស.ប.និងដកការគាំទ្រដល់ខ្មែរក្រហម បន្ទាប់ពីប្រជាពលរដ្ឋស៊ុយអែតមួយចំនួនធំបានសរសេរសំបុត្រជាច្រើនទៅកាន់ពួកអ្នកតំណាងដែលបានជ្រើសតាំងរបស់​ខ្លួនទាមទារឱ្យមានការផ្លាស់ប្ដូរ​គោលនយោបាយចំពោះរបបប៉ុល-ពត។[៥៨] បារាំងនៅតែអព្យាក្រឹត្យលើបញ្ហានេះ ដែលអះអាងថាមិនថាខាងណាទេក៏មានសិទ្ធិតំណាងឱ្យកម្ពុជានៅស.ប.ដែរ។[៥៩]

ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក សហរដ្ឋ ក្រោមយុទ្ធសាស្ត្រ ដំណកថយ នៃលទ្ធិរីហ៊្គែនប្រឆាំងសូវៀតដ៏រឹងមាំនឹងប្រើប្រាស់មូលនិធិហឺរិថេខដើម្បីគាំទ្រអ្វីដែលខ្លួនដឹងថាជាចលនាតស៊ូ​ប្រឆាំងកុម្មុយនិស្តក្នុងប្រជាជាតិសម្ព័ន្ធមិត្តសូវៀត។ តាមរយៈតក្កសាស្ត្រសម័យរបស់រ៉ណលដ៍-រីហ៊្គែន សត្រូវណាមួយនៃពួកសូវៀត គ្មានបញ្ហាថាតើងាករេយ៉ាងម៉េចឡើយ ដែលកំពុងតែទទួលបានជំនួយ និងការគាំទ្ររបស់ស.រ. ហើយការឆ្លើយតបរបស់អាមេរិកចំពោះការលុកលុយកម្ពុជាដោយវៀតណាមនៅពីក្រោយខ្នងដោយសូវៀតត្រូវបាន​តម្រូវតាមរយៈតក្កសាស្ត្រនោះ។[៦០] កម្ពុជាត្រូវបានតម្រង់គោលដៅដោយដំណកថយ (រ៉ូលប៊ែខ) និងចលនាប្រឆាំងប្រយុទ្ធទល់នឹងស.ប.ក.ដែលបានទទួលការផ្ដល់មូលនិធិរបស់ស.រ. ភាគច្រើនមានលក្ខណៈដូចគ្នា ដូចជាចលនានានាដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនិយមសូវៀតនៅអាហ្វហ្គានីស្ថាន និងអង់ហ៊្គោឡាដែរ។[៦១]

រដ្ឋធម្មនុញ្ញ[កែប្រែ]

ពង្រាងលើកទីមួយ[កែប្រែ]

ថ្ងៃ ១០មករា ១៩៨០ ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនបានដាក់ឈ្មោះរស់-សម័យឱ្យដឹកនាំក្រុមប្រឹក្សាដើម្បីឱ្យព្រាងរដ្ឋធម្មនុញ្ញនេះ។ លោកបានសរសេរវាយ៉ាងប្រយ័ត្នប្រយែងជាភាសាខ្មែរដោយប្រើភាសាច្បាស់ៗ និងងាយៗ ពេលណាក៏អាចទៅរួច គិតដិតដល់ ដែលរាល់ជនកម្ពុជាគួរតែយល់វាបាន។ លោកបានយករដ្ឋធម្មនុញ្ញវៀតណាម អាល្លឺម៉ង់ខាងកើត ស.ស.ស.ស. ហុងគ្រី និងប៊ុលហ្គារី ដូចគ្នាដែររដ្ឋធម្មនុញ្ញកម្ពុជាមុនៗ (ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ) ជាឯកសារយោង។ ដោយហេតុថាពង្រាងរបស់រស់-សម័យបានបរាជ័យដើម្បីផ្គាប់ចិត្តពួកវៀតណាម លោកក៏ត្រូវបានបង្ខូចកិត្យានុភាពជាសាធារណៈ និងពង្រាងរបស់លោកបានត្រូវគេបោះបង់ចោល។[៣]

រដ្ឋធម្មនុញ្ញដែលបានយល់ស្របដោយវៀតណាម[កែប្រែ]

ការប្រើពាក្យនៃរដ្ឋធម្មនុញ្ញរបស់ស.ប.ក.បានសង្កត់លើទំនាក់ទំនងរវាងរបបស.ប.ក. និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីប៉ែន-សុវណ្ណបានទទួលស្គាល់ថាពួកយួនបានទទូចឱ្យមានការផ្លាស់ប្ដូរឃ្លាខ្លះៗដែលខ្លួនមិនយល់ស្របជាមួយ។ ជាចុងក្រោយ នៅថ្ងៃ ២៧ មិថុនា ១៩៨១ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើដែលបានបំពេញចិត្តពួកយួន។ វាបានបញ្ជាក់ កម្ពុជាជារដ្ឋប្រជាធិបតេយ្យមួយ...បន្តិចម្ដងកំពុងជឿនលឿនទៅជាសង្គមនិយម។ អន្តរកាលទៅកាន់សង្គមនិយមត្រូវបានចូលរួមក្រោមពួកមេដឹកនាំនៃប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយម។ រដ្ឋធម្មនុញ្ញបានដាក់កម្ពុជាយ៉ាងច្បាស់លាស់ចូលក្នុងគន្លងរបស់សហភាពសូវៀត។ សត្រូវទីមួយរបស់ប្រទេសនេះ តាមរយៈរដ្ឋធម្មនុញ្ញនេះគឺពួកវាតទីនិយម និងពួកអនុត្តរនិយមចិននៅប៉ីជិង ដែលកំពុងដើរតួក្នុងការឃុបឃិតគ្នាជាមួយចក្រពត្តិនិយមសហរដ្ឋ និងពួកមហាអំណាចដទៃៗទៀត។

គ្រានោះការធានាជាបច្ចេកទេសនូវកម្រិតសេរីភាពរដ្ឋប្បវេណីដ៏ទូលំទូលាយ និងសិទ្ធិជាមូលដ្ឋាន រដ្ឋធម្មនុញ្ញនេះបានដាក់កំហិតមួយចំនួន។ ជាគំរូ អំពើមួយអាចមិនធ្វើឱ្យខូចកិត្តិយសបុគ្គលដទៃផ្សេងទៀត រឺក៏មិនគួរឱ្យវាផ្ទុយមកវិញប៉ះពាល់បន្ថែមទៀត និងទំនៀមទម្លាប់សង្គម រឺក៏សណ្ដាប់ធ្នាប់សាធារណៈ រឺ សន្តិសុខជាតិឡើយ។ ក្នុងមាគ៌ាជាមួយគោលការនៃសមូហភាពនិយមសង្គមនិយម ប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចដើម្បីអនុវត្តតាមមាគ៌ានយោបាយរដ្ឋ និងការពារកម្មសិទ្ធិសមូហភាព។

រដ្ឋធម្មនុញ្ញនេះក៏បានថ្លែងគោលការនានាអភិបាលវប្បធម៌ ការអប់រំ សុខមាលភាពសង្គម និងសុខភាពសាធារណៈ។ ការរីកចម្រើនខាងភាសា អក្សរសាស្ត្រ សិល្បៈ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានសង្កត់ធ្ងន់ រួមជាមួយតម្រូវការសម្រាប់ការថែរក្សាទុកវប្បធម៌ ការជម្រុញទេសចណ៍ និងសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសក្រៅ។

មាត្រាជាច្រើនសម្រាប់អង្គរដ្ឋគឺនៅក្នុងជំពូកជាច្រើនដែលវែកញែកក្នុងរដ្ឋសភា ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី និងអង្គចៅក្រម។ គោលការសំខាន់ចំពោះប្រតិបត្តិការនៃអង្គសាធារណៈទាំងអស់ជាគោលការដែលប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមប្រើធ្វើជាស្ថាប័ននយោបាយរដ្ឋដ៏សំខាន់បំផុត។ ទំនាក់ទំនងអន្តរការីរវាងការិយាធិបតេយ្យរដ្ឋ និងសកម្មភាពជាមូលដ្ឋានចាំបាច់ត្រូវបានផ្ដល់ ដោយអង្គការជាច្រើនបានបញ្ចូលគ្នាជាមួយរណសិរ្សសាមគ្គីកសាងនិងការពារជាតិកម្ពុជា (រ.ស.ក.ក.ជ.ក.)។

រដ្ឋធម្មនុញ្ញរ.ក.[កែប្រែ]

រដ្ឋធម្មនុញ្ញត្រូវបានរំលឹកឡើងវិញនៅឆ្នាំ១៩៨៩ ដើម្បីជ្រោមជ្រែងគោលនយោបាយតម្រង់ទិសដៅទីផ្សារនៃរដ្ឋកម្ពុជាដែលបានបង្កើតថ្មី។ រដ្ឋនេះក្នុងឋានៈជាការបន្តនៃរបបស.ប.ក.ដែលផ្សាំនឹងតថភាពថ្មីតម្រូវតាមរយៈការលិចលង់នៃប្លុកសូវៀត នៅពេលដែលលោកមីខាអ៊ិវ-ហ្គ៊រ្បាឆកបានកាត់បន្ថយជំនួយសូវៀតអប្បបរមាដល់វៀតណាម និងកម្ពុជា។ មួយរំពេចនោះពួកមេដឹកនាំកម្ពុជាបានរកបានដោយការប្រវេប្រវាសរបស់ខ្លួនចំពោះការអនុគ្រោះនៅក្រៅប្រទេស ដែលរួមបញ្ចូលតម្រូវឱ្យបើកទីផ្សាររបស់ខ្លួន ការបោះបង់បន្តិចម្ដងៗនៃជំហរនិយមសូវៀតតាំងពីដើមរបស់ខ្លួន និងការរុញច្រានឱ្យស្វែងរកការសម្រុះសម្រួលខ្លះជាមួយបក្សពួកដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងខ្លួន។

រដ្ឋធម្មនុញ្ញស.ប.ក.មិនបានធ្វើការវែកញែកណាមួយអំពីប្រមុខរដ្ឋទេ ប្រហែលជាទុកតួនាទីសម្រាប់ព្រះសីហនុ[៣] រដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា យ៉ាងណាមិញ​បានថ្លែងថាប្រធានក្រុមប្រឹក្សារដ្ឋនឹងក្លាយជាប្រមុខរដ្ឋកម្ពុជា

រចនាសម្ព័ន្ធរដ្ឋាភិបាល[កែប្រែ]

ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលកំពុងដើរក្រោមក.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមត្រូវបានជំនួសច្រើន រឺ តិចរវាងឆ្នាំ១៩៧៩ និង១៩៨០។ ជាមួយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះក្នុងខែ មិថុនា ១៩៨១ អង្គចាត់តាំងថ្មី ដូចជារដ្ឋសភា ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី (គណៈរដ្ឋមន្ត្រី) បានក្ដោបក្ដាប់មុខងារខ្លះដែលក.ប.ប.ក.បានផ្ដល់ឱ្យ។ អង្គថ្មីទាំងនេះបានវិវត្តយឺតៗ។ វាមិនដល់ខែកុម្ភៈ ១៩៨២នោះទេ រដ្ឋសភាបានអនុម័តច្បាប់ច្បាស់លាស់ជាច្រើនសម្រាប់អង្គការទាំងនេះ។

ទោះបីជាមានវត្តមាននៃពួកទីប្រឹក្សាវៀតណាមក៏ពិតមែនក្ដី ក៏រដ្ឋាភិបាលនៃស.ប.ក.ត្រូវបានបង្កើតឡើងទាំងស្រុងដោយសមាជិករ.ស.ស.ជ.ក.របស់កម្ពុជា។ ដើមឡើយ ពួកទីប្រឹក្សាវៀតណាម ដូចជា ឡេ-ដឹកថ បានសន្យាថាពួកខ្លួននឹងមិន ជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ យ៉ាងណាមិញ ភ្លាមៗនោះដែរ ស.ប.ក.ត្រូវបានបង្កើតឡើង និងរ.ស.ស.ជ.ក.បានស្ថិតក្នុងអំណាច ឡេ-ដឹកថ ដើរតួជាប្រធានសម្ព័ន្ធការរវាងហាណូយ និងភ្នំពេញ មិនបានគោរពតាមសន្យារបស់គាត់ទេ។ ចាប់ពេលនោះមក ពួកសមាជិកនៃរដ្ឋាភិបាលនៃស.ប.ក.ត្រូវបានដើរលើផ្លូវចង្អៀតរវាងជាតិនិយមកម្ពុជា និងសាមគ្គីភាពឥណ្ឌូចិនជាមួយវៀតណាម ដែលមានន័យថាកំពុងធ្វើឱ្យច្បាស់ថាខ្លួនមិនធ្វើឱ្យបរិបាលវៀតណាមរបស់ខ្លួនខឹងឡើយ។[៣] ពួកសមាជិករដ្ឋាភិបាលស.ប.ក. គ្មានបញ្ហាថាតើបានដាក់ជំនួសយ៉ាងច្រើនយ៉ាងម៉េចទេ ក៏ពួកអ្នកដែលបានអាក់អន់ចិត្តនឹងពួកវៀតណាម ទោះជាមានចេតនា រឺ ក៏មិនមាន ត្រូវបានប្រកាសដកចេញ និងបន្សុទ្ធកម្មយ៉ាងឆាប់រហ័ស។ ក្នុងចំណោមអ្នកទាំងនេះគឺ លោករស់-សម័យ ប៉ែន-សុវណ្ណ និងចាន់-ស៊ី។ ចុងក្រោយមែនទែន សមាជិកស្ថាបនានៃរ.ស.ស.ជ.ក.ដែលបានឈោងចាប់យកតំណែងនាយករដ្ឋមន្ត្រី បានស្លាប់ក្នុងកាលៈទេសៈអាថ៌កំបាំងនៅឆ្នាំ១៩៨៤នៅមូស្គូ[៦២]

រដ្ឋសភា[កែប្រែ]

អង្គអំណាចរដ្ឋជាន់ខ្ពស់គឺរដ្ឋសភា ដែលពួកតំណាងរបស់ខ្លួនត្រូវបានជ្រើសតាំងដោយផ្ទាល់សម្រាប់ពេលប្រាំឆ្នាំម្ដង។ អាសនៈ១១៧របស់សភាត្រូវបានបំពញនៅថ្ងៃ ១ឧសភា ឆ្នាំ១៩៨១ កាលបរិច្ឆេទនៃការបោះឆ្នោតលើកទីមួយរបស់ស.ប.ក.។ (រ.ស.ស.ជ.ក.បានដាក់ឈ្មោះបេក្ខជន១៤៨រូប) ចំនួនអ្នកទៅបោះឆ្នោតត្រូវបានរាយការណ៍ថាមាន៩៩,១៧ភាគរយនៃអ្នកបោះឆ្នោត ដែលត្រូវបានបែងចែកជា២០មណ្ឌលបោះឆ្នោត។

កំឡុងសម័យប្រជុំដំបូង បានប្រារព្ធចាប់ពីថ្ងៃ ២០មិថុនា ដល់ ៣០មិថុនា សភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មី និងបានជ្រើសតាំងពួកសមាជិកអង្គការចាត់តាំងរដ្ឋដែលបានបង្កើតឡើងក្រោមរដ្ឋធម្មនុញ្ញនេះ។ សភានេះត្រូវបានអនុញ្ញាតឱ្យអនុម័ត រឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ និងដើម្បីមើលលើការអនុវត្តច្បាប់ ដើម្បីកំណត់គោលនយោបាយក្នុងស្រុក និងការបរទេស ដើម្បីអនុវត្តតាមកម្មវិធីសេដ្ឋកិច្ចនិងវប្បធម៌និងថវិការដ្ឋ និងដើម្បីជ្រើសតាំង រឺ ដកចេញពួកមន្ត្រី និងសមាជិកនៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ខ្លួន (គណៈរដ្ឋមន្ត្រី)។ សភានេះក៏ត្រូវបានអនុញ្ញាតសិទ្ធិដើម្បីដកហូត បន្ថែមបន្ថយ រឺ លុបចោលពន្ធ ដើម្បីសម្រេចចិត្តលើការលើកលែងទោស និងដើម្បីធ្វើសច្ចាប័ន រឺដើម្បីទុកជាមោឃៈសន្ធិសញ្ញាអន្តរជាតិណាមួយ។ ដូចជាក្នុងរដ្ឋសង្គមនិយមដទៃទៀតដែរ មុខងារពិតរបស់សភានេះគឺដើម្បីផ្ដល់ការគាំទ្រដល់វិធានការច្បាប់ និងរដ្ឋបាលដែលបានផ្ដើមធ្វើដោយក្រុមប្រឹក្សារដ្ឋ និងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី ទាំងពីរក្នុងនោះដែលបម្រើជាពួកភ្នាក់ងារនៃប.ប.ប.ក.ដែលកំពុងដឹកនាំ។

រដ្ឋសភាជាធម្មតាបានប្រជុំពីរដងក្នុងមួយឆ្នាំ។ កំឡុងសម័យរវាងសម័យប្រជុំរបស់ខ្លួន មុខងារនីតិបញ្ញត្តិត្រូវបានកាន់ដោយក្រុមប្រឹក្សារដ្ឋ។ សេចក្ដីព្រាងច្បាប់ត្រូវបាននាំទៅបញ្ចូលដោយក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាការជាច្រើនរបស់សភានេះ (គណៈកម្មាធិការនីតិបញ្ញត្តិ) ប្រធាននៃរ.ស.ក.ក.ជ.ក. និងប្រមុខនៃអង្គការផ្សេងៗទៀត។ ពួកអ្នកតំណាងម្នាក់ៗមិនត្រូវបានផ្ដល់សិទ្ធិដើម្បីបញ្ចូលសេចក្ដីព្រាងច្បាប់ឡើយ។

ភ្លាមៗ សេចក្ដីព្រាងច្បាប់ជាច្រើន ផែនការនិងថវិការដ្ឋ និងវិធានការដទៃទៀតត្រូវបានដាក់បញ្ចូល សេចក្ដីព្រាងទាំងនោះត្រូវបានគេសិក្សាដំបូងដោយគណៈកម្មការរបស់សភា។ ក្រោយមកទៀតសេចក្ដីព្រាងបានត្រូវដាក់ទៅសភាដើម្បីការអនុម័ត។ កាលណោះសេចក្ដីព្រាងច្បាប់ធម្មតាៗត្រូវបានឆ្លងកាត់ដោយសំឡេងភាគច្រើនជាធម្មតា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេងភាគច្រើនពីរភាគបី។ ក្រុមប្រឹក្សារដ្ឋត្រូវបានប្រកាសឱ្យប្រើសេចក្ដីព្រាងច្បាប់ដែលបានអនុម័តហើយក្នុងរយៈពេលសាមសិបថ្ងៃនៃ​ការចេញរបស់ខ្លួន។ មុខងារមួយទៀតនៃសភាគឺដើម្បីមើលលើកិច្ចការនៃក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានមុខងារជាគណៈរដ្ឋមន្ត្រី។ សមាជិកសភាមិនត្រូវបានអនុញ្ញាតឱ្យកោះហៅការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងគណៈរដ្ឋមន្ត្រីទេ។ ច្រាសមកវិញ ក្រុមប្រឹក្សារដ្ឋមន្ត្រីមិនមានអំណាចដើម្បីរំលាយសភាឡើយ។

ធម្មនុញ្ញនេះបានចែងថាក្នុងករណីនៃ រឺក្រោមកាលៈទេសៈដែលមិនអាចរំពឹងផ្សេងៗ អាយុនៃសភាប្រាំឆ្នាំអាចនឹងត្រូវបានពន្យារដោយបទបញ្ជា។ នៅក្នុងឆ្នាំ១៩៨៦ កាលវេលារបស់សភានេះត្រូវបានពន្យារសម្រាប់ពេលប្រាំឆ្នាំទៀត រហូតដល់ឆ្នាំ១៩៩១។

ក្រុមប្រឹក្សារដ្ឋ[កែប្រែ]

រដ្ឋសភាបានជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋរបស់ខ្លួនប្រាំពីររូប។ ប្រធាននៃក្រុមប្រឹក្សានេះបម្រើការជាប្រមុខរដ្ឋ ក៏ប៉ុន្តែអំណាចនេះត្រូវប្រើជាមេបញ្ជាការជាន់ខ្ពស់នៃមុខតំណែងមុននៃកងទ័ពដែលត្រូវបានគេលុបចោល​ពីពង្រាងចុងក្រោយនៃរដ្ឋធម្មនុញ្ញ។

សមាជិកប្រាំពីររូបនៃក្រុមប្រឹក្សានេះស្ថិតក្នុងចំណោមពួកមេដឹកនាំដែលមានឥទ្ធិពលក្នុងស.ប.ក.។ រវាងសម័័យប្រជុំច្រើនលើកនៃរដ្ឋសភានេះ ក្រុមប្រឹក្សារដ្ឋបានធ្វើបន្តកិច្ចការរបស់សភា។ វាអាចតែងតាំង រឺដកចេញអនុសាសន៍នៃក្រុមប្រឹក្សារដ្ឋដែលមានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និងប្រេសិតទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលបរទេសណាមួយ។ ពួកប្រេសិតការទូតបរទេសបានអត្ថាធិប្បាយលិខិតននានារបស់ខ្លួននូវការទទួលស្គាល់ជាផ្លូវការដល់ក្រុមប្រឹក្សារដ្ឋនេះ។

ក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី[កែប្រែ]

អង្គនីតិប្រតិបត្តិកំពូលរបស់រដ្ឋាភិបាលគឺជាក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី ដែលនៅចុងឆ្នាំ១៩៨៧ត្រូវបានដឹកនាំដោយលោកហ៊ុន-សែន (ពេលនោះដែរគឺចាប់តាំងពីខែ មករា ១៩៨៥)។ ក្រៅពីនាយករដ្ឋមន្ត្រី (ត្រូវគេហៅថាប្រធាន) ក្រុមប្រឹក្សារដ្ឋមន្ត្រីមានឧបនាយករដ្ឋមន្ត្រីពីររូប (អនុប្រធាន) និងរដ្ឋមន្ត្រីម្ភៃរូប។ រដ្ឋសភាបានជ្រើសតាំងពួករដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សានេះសម្រាប់រយៈពេលប្រាំឆ្នាំ។

ក្រុមប្រឹក្សារដ្ឋមន្ត្រីបានជួបគ្នារាល់សប្ដាហ៍ក្នុងសម័យប្រជុំនីតិប្រតិបត្តិមួយ។ ការសម្រេចចិត្តនានាបានឱ្យមានការប្រជុំនីតិប្រតិបត្តិជាច្រើនលើកជាសមូហភាព រីឯការសម្រចចិត្តទាំងនោះក្នុងសម័យប្រជុំពេញអង្គគឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើន។ ពួកអ្នកតំណាងនៃរ.ស.ក.ក.ជ.ក.និងអង្គការជាច្រើនដទៃទៀត ក្នុងនោះប្រជាពលរដ្ឋទាំងអស់អាចជាម្ចាស់ គឺជួនកាលត្រូវបានអញ្ជើញឱ្យចូលរួមសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សានេះ នៅពេលដែល[ខ្លួនកំពុង]ពិភាក្សាបញ្ហាសំខាន់ៗ។ ពួកអ្នកតំណាងទាំងនេះអាចបញ្ចេញទស្សនៈរបស់ខ្លួន ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតទេ។

ពួករដ្ឋមន្ត្រីរដ្ឋាភិបាលគឺទទួលបន្ទុកខាង កសិកម្ម គមនាគមន៍ ដំណឹកជញ្ជូន និង ប្រៃសណីយ៍ អប់រំ ហិរញ្ញវត្ថុ កិច្ចការបរទេស គេហដ្ឋាននិងពាណិជ្ជកម្មបរទេស ឧស្សាហកម្ម ព័ត៌មាន និងវប្បធម៌ មហាផ្ទៃ យុត្តិធម៌ ការពារជាតិ ផែនការ និងសង្គមកិច្ច និងអតីតយុទ្ធជន។ ជាការបន្ថែម គណៈរដ្ឋមន្ត្រីនេះរួមមានរដ្ឋមន្ត្រីមួយរូបសម្រាប់កិច្ចការកសិកម្ម និងការដាំដុះកៅស៊ូ ដែលត្រូវបានភ្ជាប់ទៅកាន់ការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី គឺជាអគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី ក៏ជាអ្នកដែលធ្លាប់ទទួលបន្ទុកខាងដឹកជញ្ជូន និងបណ្ដាញការពារព្រំដែនខ្មែរ-ថៃដែរ ជានាយកនៃអធិការកិច្ចកិច្ចការរដ្ឋមួយរូប និងជាប្រធាននាយកទូទៅនៃធនាគារជាតិប្រជាជនកម្ពុជាទៀត។

អង្គចៅក្រម[កែប្រែ]

ការស្ដារច្បាប់និងបទបញ្ជាគឺជាអ្វីមួយក្នុងចំណោមកិច្ចការជាបន្ទាន់ថែមទៀតនៃរបបហេង-សំរិន។ ចាប់តាំងពីឆ្នាំ១៩៧៩មក រដ្ឋបាលតុលាការគឺស្ថិតនៅក្នុងកណ្ដាប់ដៃនៃតុលាការបដិវត្តន៍ប្រជាជនដែលត្រូវបានបង្កើតឡើងយ៉ាងរួសរាន់នៅភ្នំពេញ និងតាមទីក្រុងខេត្តធំផ្សេងៗទៀត។ ច្បាប់ថ្មីដែលទាក់ទងនឹងការរៀបចំនៃតុលាការ និងជាមួយការិយាល័យនៃរដ្ឋអាជ្ញាគឺត្រូវបានប្រកាសឱ្យប្រើនៅខែ កុម្ភៈ ឆ្នាំ១៩៨២។ ក្រោមច្បាប់នេះ តុលាការជាន់ខ្ពស់ប្រជាជនបានក្លាយជាតុលាការជាន់ខ្ពស់បំផុតនៃដែនដី។

ប្រព័ន្ធតុលាការបានផ្សំប្រកបដោយតុលាការបដិវត្តន៍ប្រជាជនជាច្រើន តុលាការយោធានានា និងការិយាល័យរបស់ពួករដ្ឋអាជ្ញា។ ក្រុមប្រឹក្សារដ្ឋមន្ត្រី នៅលើអនុសាសន៍នៃអង្គរដ្ឋបាលដែនដីបានហៅថាគណៈកម្មាធិការបដិវត្តន៍ប្រជាជន បានតែងតាំងពួកចៅក្រម និងពួករដ្ឋអាជ្ញា។

បំណែងចែករដ្ឋបាល[កែប្រែ]

នៅចុងឆ្នាំ១៩៨៧ ប្រទេសនេះត្រូវបានបែងចែកទៅជាដប់ប្រាំបីខេត្ត និងក្រុង (municipality)ពិសេសពីរ ភ្នំពេញ និងកំពង់សោម ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់រដ្ឋាភិបាលកណ្ដាលដោយផ្ទាល់។

ខេត្តនានាត្រូវបានបែងចែកជាបន្ទាប់ទៀតទៅប្រហែល១២២ស្រុក ១៣២៥ឃុំ និង៩៣៨៦ភូមិ។

បំណែងចែករងនៃក្រុងគឺសង្កាត់ (ward)។

គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី[កែប្រែ]

អង្គជ្រើសតាំងមួយ ប្រកបដោយប្រធានមួយរូប អនុប្រធានមួយ រឺ ច្រើនរូប និងសមាជិកគណៈកម្មាធិការមួយចំនួន បានដំណើរការគណៈកម្មាធិការបដិវត្តន៍ប្រជាជននីមួយៗ។ អង្គជ្រើសតាំងទាំងនេះត្រូវបានជ្រើសរើសដោយពួកអ្នកតំណាងនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនថ្នាក់ទាបជាង​បន្ទាប់នៅថ្នាក់ខេត្ត និងស្រុក។

នៅថ្នាក់ខេត្តនិងស្រុក ដែលរយៈពេលនៃតំណែងនាទីគឺប្រាំឆ្នាំ សមាជិកគណៈកម្មាធិការត្រូវការការយល់ព្រមបន្ថែមពីពួកមន្ត្រីរដ្ឋការដែលតំណាងឱ្យរ.ស.ក.ក.ជ.ក.និងអ្នកផ្សេងទៀតដែល​បានបញ្ចូលការរៀបចំជាច្រើន។ នៅថ្នាក់ឃុំនិងសង្កាត់ សមាជិកនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនត្រូវបានជ្រើសតាំងដោយផ្ទាល់ដោយពួកអ្នកស្រុកក្នុងតំបន់រយៈពេលបីឆ្នាំម្ដង។

មុនការបោះឆ្នោតក្នុងស្រុកលើកទីមួយ ដែលត្រូវប្រារព្ធឡើងនៅខែកុម្ភៈ និង មីនា ឆ្នាំ១៩៨១ រដ្ឋាភិបាលកណ្ដាលបានតែងតាំងពួកមន្ត្រីគណៈកម្មាធិការដែនដីជាច្រើន។ នៅចុងឆ្នាំ១៩៨៧ វាមិនច្បាស់លាស់ទេថាតើពួកប្រធាននៃគណៈកម្មាធិការបដិវត្តន៍ដែនដីបានរាយការណ៍ទៅកាន់ការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី រឺទៅកាន់ក្រសួងមហាផ្ទៃ

កងកម្លាំងប្រដាប់អាវុធ[កែប្រែ]

ចំណាំងកន្ទុយ​ក.ប.ប.ក. ​(១៩៧៩ ដល់ ១៩៨៩)
ចំណាំងកន្ទុយ​ក.ប.ក. ​(១៩៨៩ ដល់ ១៩៩៣)

កងកម្លាំងប្រដាប់អាវុធជាទៀងទាត់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ទាំងនេះគឺត្រូវបានគ្រោងទុកជាអន្តរជាតិនូវរូបភាពនៃរដ្ឋការនិយមវៀតណាមថ្មីនៅភ្នំពេញជារដ្ឋអធិបតេយ្យស្របច្បាប់។ ដោយការលើកស្ទួយកងកម្លាំងក្នុងស្រុកដូច្នេះគឺមិនមែនពិបាកណាស់ណាទេសម្រាប់ពួកអ្នកកាន់កាប់វៀតណាមនៅពេលនោះ ពីព្រោះពួកយួនធ្លាប់មានបទពិសោធន៍រួចទៅហើយក្នុងការបង្វឹក និងសម្របសម្រួលកងទ័ពនៅលាវដែលជាប្រទេសជិតខាង។

ក.ប.ប.ក.ត្រូវបានបង្កើតឡើងដើមឡើយពីពួកកងជីវពល អតីតពួកសមាជិកខ្មែរក្រហម និងពួកទាហានកំណែន។[៦៣] កងទ័ពក.ប.ប.ក.ត្រូវបានបង្វឹក និងផ្គត់ផ្គង់ដោយកងទ័ពវៀតណាម។ ប៉ុន្តែដោយហេតុកង្វះនៃការហ្វឹកហ្វឺន និងសព្វាវុធសមរម្យ ប្រាក់បៀរវត្ស៍ស្ដួចស្ដើង និងការរត់ចោលជួរច្រើន ក.ប.ប.ក.ដែលកំពុងតែដុះស្លាបមិនមែនជាកងកម្លាំងប្រយុទ្ធដែលមានប្រសិទ្ធិភាពទេ និងភាគច្រើននៃការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរ.ច.ក.ប.ត្រូវបានទុកជាចុងក្រោយបង្អស់ឱ្យកងទ័ពនៃពួកអ្នកកាន់កាប់ គឺកងទ័ពប្រជាជនវៀតណាម

ពួកខ្មែរក្រហមបានបង្ខំពួកយួនឱ្យរវល់សង្គ្រាមកិច្ចទ័ពព្រៃជាអ្វីមួយនៃកលយុទ្ធរបស់ខ្លួន។ ជាច្រើនឆ្នាំបានកន្លងផុត ដោយពួកវៀតណាមបានរងការឈឺចាប់នូវសហេតុភាពដែលកំពុងធ្វើឱ្យអន្តរាយ និងសង្គ្រាមរដ្ឋប្បវេណីរ៉ាំរ៉ៃបានធ្វើឱ្យកម្ពុជាចុះទន់ខ្សោយ និងបានរំខានដល់កិច្ចប្រឹងប្រែងកសាងខ្លួនឡើងវិញ។ ខ្មែរក្រហមបានទទួលបានទំនុកចិត្តថាពួកគេអាចបន្តការវាយកងទ័ពវៀតណាមឱ្យទៅឆ្ងាយ ហើយយួនបានយល់នូវរបៀបដ៏ងាយដែលខ្លួននឹងក្លាយជារំពា ជាជាងសត្វរំពា។ ជាការពិតសៀវភៅខ្លះបានហៅនេះគឺ សង្គ្រាមវៀតណាមរបស់វៀតណាម។ ក.ប.ប.ក.ដែលអាចឆ្លើយតបទៅនឹងអង្គការពីរខាងក្រោមក្រុមប្រឹក្សារដ្ឋ ដែលមានឈ្មោះថា ក្រសួងការពារជាតិ និងសេនាធិការទូទៅ។ ពួកទាហានចាស់ៗមកពីបដិវត្តន៍ភូមិភាគបូព៌ា ជាពិសេសអ្នកទាំងនោះមកពីកំពង់ចាម ស្វាយរៀង ដូចគ្នាដែរ មនុស្សដែលត្រូវបានអប់រំនៅវៀតណាមបន្ទាប់ពីសន្និសីទសឺណែវ១៩៥៤បានកាន់តំណែងស្រាប់ក្នុងក្រសួងការពារជាតិ។[៣៨] ការគ្រប់គ្រងក្នុងការបង្កើតយោធាក.ប.ប​.ក.និងការមិនលះបង់ចំពោះការប្រកាន់នយោបាយរបស់បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ត្រូវបានធានាដោយបណ្ដាញគណបក្ស ដោយបានដាក់ពីលើរចនាសម្ព័ន្ធការពារជាតិ ដែលបានពង្រីកពីលើចុះក្រោមដល់អង្គភាពជាច្រើនគ្រប់ជាន់ថ្នាក់ទាំងអស់។ ក.ប.ប.ក.បានអភិវឌ្ឍផងដែរនូវប្រព័ន្ធយុត្តិធម៌យោធា ជាមួយនិងតុលាការយោធានានា ក៏ដូចជាបណ្ដាញនៃពន្ធនាគារយោធាជាច្រើនទៀតដែរ។[៦៤]

នៅឆ្នាំ១៩៨៩ ដោយបានចាប់ផ្ដើមសម័យអន្តរកាលនោះដែលបានឈានដល់កម្រិតកំពូលកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅឆ្នាំ១៩៩១។ បន្ទាប់ពីឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅកាន់រដ្ឋកម្ពុជា (រ.ក.) ក.ប.ប.ក.ត្រូវបានប្ដូរឈ្មោះជាកងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ បន្តបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ក.ប.ក.ត្រូវបានស្រូបទាញទៅជាកងទ័ជាតិថ្មីនៃកងទ័ពរាជានិយម ជាតិនិយម និងក.ប.ក.វិញ។

សូមមើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Michael Leifer, Dictionary of the modern politics of South-East Asia
  2. Sorpong Peou, Intervention & change in Cambodia; Towards Democracy?, ISBN 0-312-22717-5 ISBN 978-0312227173
  3. ៣,០ ៣,១ ៣,២ ៣,៣ ៣,៤ ៣,៥ Margaret Slocomb, The People's Republic of Kampuchea, 1979-1989: The revolution after Pol Pot ISBN 978-974-9575-34-5
  4. គ្រឿងផ្សំចាំបាច់នៃទឹកជ្រលក់នឿកម៉ាំ​នៃសិល្បៈធ្វើម្ហូបយួន [១]
  5. S21 : la machine de mort khmère rouge
  6. ៦,០ ៦,១ Milton Osborne, Sihanouk, Prince of Light, Prince of Darkness. Silkworm 1994
  7. Ben Kiernan, The Pol Pot Regime, 2d ed. Silkworm.
  8. An Elusive Party
  9. Khmernews - Five KR Ministers Tortured At Tuol Sleng Prison And Killed At Boeng Cheung Aek
  10. ពួកកម្មាភិបាលកម្ពុជា៣០០០ដល់៥០០០នាក់​ដែលបានធ្វើបិតុភូមិនិវត្តន៍ទៅវៀតណាមខាងជើង បន្ទាប់ពីសន្និសីទសឺណែវ១៩៥៤ ជាក់ស្ដែងនេះគឺជាពាក្យមើលងាយ​ដែលបានប្រើដោយព្រះសីហនុ។ (សេចក្ដីបន្ថែមប.ស.B)
  11. Frings, K. Viviane, Rewriting Cambodian History to 'Adapt' It to a New Political Context: The Kampuchean People's Revolutionary Party's Historiography (1979-1991) in Modern Asian Studies, Vol. 31, No. 4. (Oct., 1997), pp. 807-846.
  12. People's Daily commentator on Vietnam-Kampuchea border conflict - Journal of Contemporary Asia, 1752-7554, Volume 8, Issue 3, 1978
  13. Ben Kiernan, The Pol Pot Regime, 2d ed. Silkworm.
  14. Michael Vickery, Cambodia 1975-1982, Silkworm Books 2000, ISBN 978-974-7100-81-5
  15. Ben Kiernan, The Pol Pot Regime, 2d ed. Silkworm.
  16. Arthur Mark Weisburd, Use of force: The Practice of States Since World War II
  17. Religion in Kampuchea
  18. ១៨,០ ១៨,១ ១៨,២ Soizick Crochet, Le Cambodge, Karthala, Paris 1997, ISBN 2-86537-722-9
  19. តាមរយៈអ្នកសារព័ត៌មានអូស្ត្រាលីចន-ភាលចឺរ បានបង្ហាញឈុតឆាកពីភាពយន្ត១៩៨៤ វាលពិឃាតដែលបង្ហាញកងទ័ពប្រជាជនវៀតណាម​កុម្មុយនិស្ត​ដែលរំដោះកម្ពុជាពីខ្មែរក្រហម និងការចែក​ជំនួយអាហារត្រូវបានកាត់ចោលពីខ្សែភាពយន្ត។
  20. ២០,០ ២០,១ JSTOR: Kampuchea in 1981: Fragile Stalemate
  21. Stanislaw Gomulka, Yong-Chool Ha & Cae-One Kim, Economic reforms in the socialist world
  22. Stephen R. Heder & Judy Ledgerwood, Propaganda, Politics, and Violence in Cambodia: Democratic Transition Under United Nations Peace-Keeping
  23. http://www.hawaii.edu/powerkills/DBG.TAB9.1.GIF
  24. ឆាឡឹស-អ៊ែផ្វ.-គី ឡរល-ខេនដល &ហ៊ាំលឡឹន-ហាដដេខឺរ ចក្ខុនិមិត្តនៃអាជ្ញាធរអាស៊ី គណៈកម្មាធិការរួមនៅអាស៊ីអាគ្នេយ៍
  25. Michael Vickery, Cambodia 1975-1982, Silkworm Books 2000, ISBN 978-974-7100-81-5
  26. Sorpong Peou, Intervention & change in Cambodia
  27. Cambodia Cultural Profile, Visiting Arts and the Ministry of Culture and Fine Arts of Cambodia
  28. Alexander Laban Hinton, Annihilating difference: The Anthropology of Genocide ISBN 0-520-23029-9 ISBN 978-0520230293
  29. Gerard A. Postiglione & Jason Tan, Going to school in East Asia
  30. ៣០,០ ៣០,១ ៣០,២ ៣០,៣ ៣០,៤ ៣០,៥ David P. Chandler, A history of Cambodia, Westview Press; Allen & Unwin, Boulder, Sydney, 1992
  31. Eva Mysliwiec, Punishing the Poor: The International Isolation of Kampuchea, Oxford, U.K. 1988, ISBN 978-0-85598-089-4
  32. Documentation Center of Cambodia
  33. REFUGEE WARRIORS AT THE THAI-CAMBODIAN BORDER by Conrtland Robinson
  34. ៣៤,០ ៣៤,១ Puangthong Rungswasdisab, Thailand's Response to the Cambodian Genocide
  35. Michael Vickery, Cambodia 1975-1982, Silkworm Books 2000, ISBN 978-974-7100-81-5
  36. Evans and Rowley, Red Brotherhood at War
  37. Esmeralda Luciolli, Le mur de bambou, ou le Cambodge après Pol Pot. (បារាំង)
  38. ៣៨,០ ៣៨,១ Documentation Center of Cambodia - Cambodia in the 1980s
  39. History map
  40. Charles F. Keyes, Laurel Kendall & Helen Hardacre,Asian visions of authority, Joint Committee on Southeast Asia
  41. John Marston, 1997 Cambodia 1991-94: Hierarchy, Neutrality and Etiquettes of Discourse. 1997
  42. Amnesty International, State of Cambodia Human Rights Developments: 1 October 1991 to 31 January 1992. London 1992
  43. Judy Ledgerwood, Cambodian Recent History and Contemporary Society; 1989-1993 State of Cambodia
  44. Sorpong Peou, Intervention & change in Cambodia
  45. Alexander Laban Hinton, Why did they kill?
  46. Cambodia - UNTAC - Mandat
  47. Sorpong Peou, Intervention & change in Cambodia
  48. Information on KPRP rule
  49. Pobzeb Vang, Five Principles of Chinese Foreign Policies
  50. Major Political Developments, 1977-81
  51. Pierre Claude Richard & H. Weston Burns, Human rights in the world community: issues and action
  52. United Nations Doc. A/13022 11 January 1979
  53. Michael Vickery, Cambodia 1975-1982, Silkworm Books 2000, ISBN 978-974-7100-81-5
  54. Susanne Alldén & Ramses Amer, The United Nations and Peacekeeping: Lessons Learned from Cambodia and East Timor (A/45/PV.3 par. 8)
  55. Nicholas J. Wheeler, Saving strangers: humanitarian intervention in international society
  56. Elizabeth Becker, Pol Pot remembered - BBC
  57. Natalino Ronzitti, Rescuing nationals abroad through military coercion and intervention
  58. John Pilger, Tell me no lies", Jonathan Cape Ltd, 2004.
  59. ពួកអ្នកការទូតកប់ទុកក្នុង ការពិនិត្យមើលឡើងវិញសេដ្ឋកិច្ចចុងបូព៌ា ៥តុល. ១៩៧៩
  60. Third World Traveler, US supports Pol Pot
  61. ថូមមែស-បដឹនហេយម៉ឺរ &រ៉បឺត-ហ៊្គឺលដ៍ ដំណកថយ: អំណាចស្លាបស្ដាំនៅ​ក្នុងគោលនយោបាយការបរទេសស.រ. សោសអឹនដ៍ប៉្រិស ១៩៨៩
  62. Sorpong Peou, Intervention & change in Cambodia
  63. Vietnam - Conflict with Cambodia
  64. Cambodia - Military Service

 This article incorporates public domain material from websites or documents of the បណ្ណាល័យសិក្សាប្រទេសសមាជ.

គន្ថនិទ្ទេស[កែប្រែ]

  • Bekaert, Jacques, Cambodian Diary, Vol. 1: Tales of a Divided Nation 1983-1986, White Lotus Press, Bangkok 1997, ISBN 974-8496-95-3, & Vol. 2: A Long Road to Peace 1987-1993, White Lotus Press, Bangkok 1998, ISBN 978-974-8496-95-5
  • Harris, Ian, Buddhism in Extremis: The Case of Cambodia, in Buddhism and Politics in Twentieth-Century Asia, edited by Ian Harris, 54-78 (London, New York: Pinter, 1999). ISBN 1-85567-598-6
  • Gottesman, Evan, Cambodia after the Khmer Rouge: Inside the politics of Nation Building.
  • ខៀរណឹន បឹន និងឃាំររ៉ូឡាញ-យូស (eds)។ ការប៉ះទង្គិចនិងការផ្លាស់ប្ដូរនៅកម្ពុជា។ ការសិក្សាអាស៊ីម៉ត់ចត់ ៣៤ (៤) (ធ្នូ ២០០២)
  • Silber, Irwin, Kampuchea: The Revolution Rescued, Oakland, 1986
  • វិខ្ខឺរី ម៉ៃឃល កម្ពុជា : ១៩៧៥-១៩៨២ បុស្តុន: សោសអឹនដ៍ប៉្រិស្ស៍ ១៩៨៤
  • Volkmann, Toby Alice , Cambodia 1990. Special edition. Cultural Survival Quarterly 14(3) 1990

តំណភ្ជាប់ក្រៅ[កែប្រែ]