ខែមករា

ដោយវិគីភីឌា
ទឺកកកនៅ អឌគោលខាងជើង នៅខែមករា។

ខែ​មករា គឺ​ជា ខែទីមួយនៃខែទាំង១២ ហើយ ថ្ងៃទី១ គឺជាថ្ងៃចូល ឆ្នាំសាកល ដែលប្រព្រឹត្តិទៅលើសកលលោកទាំងមូល ដែលខែនេះគឺស្ថិតនៅខាងក្រោយ ខែ​ធ្នូ និង មុន ខែកុម្ភះ។ ខែនេះមាន៣១ថ្ញៃ និងថ្ញៃទី១ គេហៅថា ថៃ្ង ចូលឆ្នាំសាកល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាក៏មាន ពិធីបុណ្យចូលឆ្នាំខែ្មរមួយផ្សេងទៀតផងដែរ គឺ នៅ ក្នុង ខែមេសា ក៏ព្រោះមកពីប្រជាជន កម្ពុជា ប្រមាណជាង ៨០ភាគរយ គឺជាកសិករ ដែលពឹងផ្អែកលើ វិស័យកសិកម្ម ហើយនៅក្នុង ខែមករា នេះគឺ ខែដែលប្រជាជន មមាញឹកក្នុងការដាំដុះ និងប្រមូលផងនានា ដូចជាស្រូវផ្សេងៗ​ ហេតុនេះហើយទើបប្រជាជនសំរេច ជ្រើសយកខែមេសា ជាវេលាថ្ងៃបុណ្យចូលឆ្នាំខែ្មរ យើង​ ។ រីឯនៅ អឌគោលខាងជើង ជាខែដែលត្រជាក់ជាងគេ ហើយនិង នៅអឌគោលខាងត្បូង ក៏ជាខែក្តៅជាងគេដែរ។

នៅចន្ទគតិ ខែនេះធ្លាក់នៅរវាងខែ បុស្ស និងខែ មាយ

នៅប្រទេសកម្ពុជា នៅខែនេះគឺរំលឹកដល់ ថ្ងៃជ័យជំនះ ថ្ញៃទី៧ខែមករាឆ្នាំ១៩៧៩ ជាថ្ញៃដែល របបខ្មែរក្រហម បានត្រូវបានវិនាសរលាយសាបសូន្យទៅ និងជា ថ្ញៃប្រវិត្តសាស្រ្តជាតិផងដែរ។

ថ្ងៃបុណ្យ និង ព្រឹត្តិការណ៍[កែប្រែ]

ខែមករា, គូរូបដោយលោក Leandro Bassano