English Homepage
រដ្ឋបាល​​ ហិរញ្ញវត្ថុ
ព័ត៌មាន សោតទស្សន៍
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ទូរទស្សន៍ជាតិកម្ពុជា
វិទ្យុជាតិកម្ពុជា

មន្ទីរព័ត៌មានខេត្ត ក្រុង

ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
ប្រកាសរួម
សារាចរ
សេចក្តីណែនាំ និង...
ផេ្សងៗ
 
ខ្លឹមសារ រូបសញ្ញា ទូរទស្សន៍ជាតិកម្ពុជា TVK

                 - ក្នុង​គោលបំណង​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ ​ ​មាន​អត្តសញ្ញាណ​របស់​ខ្លួន​ពិតប្រាកដ​ ​និង​ ​ងាយ​ ​ស្រួល​ដល់​ទូរទស្សនិកជន​បាន​ស្គាល់​ឧបករណ៍​នៃ​ការ​ផ្សាយ​របស់​រាជរដ្ឋាភិបាល​ ​ ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ ​ ​ ​ជាតិ​កម្ពុជា​ ​បាន​បង្កើត​ជា​រូប​សញ្ញា​មួយ​ ​ដែល​មាន​ចំណុច​សំខាន់ៗ​ ​ដូច​ខាងក្រោម​ ​៖
                - រូប​សញ្ញា​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​  ​គឺ​មាន​រាង​បួន​ជ្រុង​ទ្រវែង​  ​ដោយ​មាន​ទទឹង​២​ភាគ​ ​ បណ្តោយ​៣​ភាគ​។ មាន​ពណ៌​ក្រហម​រាង​ចតុកោណព្នាយ​ ​ពុះ​កាត់​ផ្ទៃ​ពណ៌​ខៀវ​រាង​ចតុកោណកែង​ ​នៃ​ផ្ទៃក្រឡា​ទាំងអស់​ ​។
                - ក្នុង​ទំហំ​ផ្ទៃក្រឡា​ដែល​មាន​ពណ៌​ ​ខៀវ​ ​ក្រហម​ ​មាន​អក្សរឆ្លាក់​មូល​ ​ទ​ទក​ ​ពណ៌​ ​"ស​" មាន​រឹម​ពណ៌​ខ្មៅ​ ដែល​ស្ថិត​នៅ​ក្នុង​ទំហំ​ផ្ទៃក្រឡា​១​ភាគ​នៃ​ទទឹង​ ​និង​ ​៣ភាគនៃបណ្តោយ ហើយ​អក្សរ​ឡា​តាំង​ ​TVK​ ​ ​មាន​ពណ៌​ ​"ស​" រឹម​ ពណ៌​ខ្មៅ​ ​ស្ថិត​នៅ​ក្នុង​រង្វង់​រាង​ពងក្រពើ​ ​មាន​ផ្ទៃ​ពណ៌​ ​"ស​" គែម​ពណ៌​ខ្មៅ​ ​ជា​និមិត្តរូប​ពិភពលោក​ ​ស្ថិត​នៅ​ ​១ភាគនៃទទឹងនិង ១ភាគ៣នៃបណ្តោយ ផ្នែក​ខាងក្រោម​ ​។
               - អក្សរ​ ​ទ​ទក​ ​ពណ៌​ ​"ស​" រឹម​ខ្មៅ​ ​ ​ ​អក្សរ​កាត់​ឡា​តាំង​ ​TVK​ ​ពណ៌​  ​"ស​"  រឹម​ខ្មៅ​ ​ ​ជា​អក្សរ​កាត់​នៃ​ឈ្មោះ​របស់​ ស្ថានីយ​ ​សំរាប់​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឱ្យ​ទូរទស្សនិកជន​ស្គាល់​ ​"ទូរទស្សន៍​ជាតិ​កម្ពុជា​" ទាំង​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ ​និង​ ​លើ​ឆាក​អន្តរជាតិ​ ​។
               - ពណ៌​ ​ខៀវ​ ​ក្រហម​ ​ស​ ​ ​ ​ ​ជា​ពណ៌​របស់​ទង់ជាតិ​កម្ពុជា​ ​។

អាស័យដ្ឋានលេខ៦២ មហាវិថីព្រះមុនីវង្ស្ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ +855-12 554 535  ទូរសារលេខ 855-430752
សារអេឡិចត្រូនិច nawaddha@yahoo.com.kh​​ គេហទំព័រ www.tvk.gov.kh


 
រក្សាសិទ្ធគ្រប់បែបយ៉ាងដោយក្រសួងព័ត៌មាន
 

 

English Homepage Homepage